ព័ត៌មានជាតិ
និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណីនៃការធ្វើអំបុក
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនពីចំណេះជំនាញធ្វើអំបុក។

ការធ្វើអំបុក មានជាអាទិ៍ ការជ្រើសរើសប្រភេទស្រូវ ការហាល លីងស្រូវ ការដាល់អំបុក ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដើម្បីជាការចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីពីដូនតាខ្មែរ ជាពិសេសការផ្ទេចំណេះដឹង និងជំនាញនៃការធ្វើអំបុកពីមួយជំនាន់ទៅមួយជំនាន់ឱ្យបានឋិតថេរយូរអង្វែងតរៀងទៅ។

គួរបញ្ជាក់ផងដែរថា អំបុក គឺជាអាហារដ៏មានសារៈសំខាន់មិនអាចខ្វះបាននៅក្នុងពិធី “សំពះព្រះខែ និងអកអំបុក” ដែលជាផ្នែកមួយដ៏សំខាន់នៃព្រះរាជពិធីបុណ្យ “អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក”។ ក្រៅពីបម្រើឱ្យការរៀបចំពិធីតាមបែបជំនឿសាសនា អំបុក ជាអាហារដ៏ឆ្ងាញ់ពិសា ហើយគេអាចយកទៅច្នៃធ្វើជាបង្អែម ឬម្ហូបបានយ៉ាងច្រើនប្រភេទថែមទៀតផង៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


