ចរាចរណ៍
២ នាក់ បងប្អូន ចេញពីធ្វើការជិះម៉ូតូទៅទិញម្ហូប ត្រូវរថយន្តដឹកដីកិនបែកក្បាលស្លាប់ម្នាក់
បុរសម្នាក់ ដឹកគ្នាចេញពីកន្លែងធ្វើការទៅរកទិញម្ហូប ត្រូវរថយន្តដឹកដីបុក បណ្ដាលឲ្យម្នាក់ ធ្លាក់ចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសស្រាល ចំណែករថយន្តបង្ក បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤៥ នាទីយប់ ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវថ្មី ក្រោយផ្សារទំនើប ÆON មានជ័យ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពពីសាច់ញាតិរួមដំណើរជាមួយបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនជាមួយនឹងជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាក HONDA Dream ឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1W-7199 ចេញពីកន្លែងធ្វើការទៅរកទិញម្ហូបហូប បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកដីបត់ត្រឡប់ក្រោយភ្លាមៗ បណ្ដាលឲ្យជនរងគ្រោះជាអ្នកឌុបចាប់ហ្វ្រាំងមិនទាន់ទៅបុកពេញទំហឹងធ្លាក់ចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ។ ចំណែកម្នាក់ទៀត រងរបួសស្រាល ភ្លាមៗនោះ រថយន្តបានបើករត់គេចគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

តាមការបញ្ជាក់ពីសាច់ញាតិ ជនរងគ្រោះមានឈ្មោះ ឆេង ថាលៀស ភេទប្រុស អាយុ ៣១ ឆ្នាំ មានស្រុកកំណើត ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកសិន ដើម្បីស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយ និងបន្តតាមនីតិវិធីច្បាប់ ចំណែកឯសពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ