Connect with us

ចរាចរណ៍

នគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់រថយន្តមួយគ្រឿងនៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូ សុវណ្ណ វុទ្ធី ក្រោយបង្កគ្រោះថ្នាក់បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់

បានផុស

នៅ

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកស្នួល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវរកឃើញ និងឃាត់រថយន្ត ១ គ្រឿង ដែលព្យាយាមបើករត់គេច ក្រោយបង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យមនុស្សក្មេងចាស់ ប្រុសស្រី ចំនួន ៥ នាក់ ស្លាប់យ៉ាងអនោចអធម៌នៅនឹងកន្លែងកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកវរសេនីយិ៍ឯក ចាន់ សុខគីម អធិការស្រុកស្នួល បានឲ្យដឹងថា កាលពីវេលាម៉ោង ២០ និង ៣០ នាទីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត V1 ម៉ាក FUSO ពណ៍ស លាយ ក្រហម​ ពាក់ស្លាកលេខវៀតណាម​ 92C-157.48 បើកទៅបុកម៉ូតូកំពុងជិះបញ្ច្រាសទិសគ្នា នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 11-12 ស្ថិតនៅភូមិ​ច្រាប ឃុំ​ 2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លើកំណាត់ផ្លូវជាតិលេខ 74 (ស្នួល-វៀតណាម)។

ក្រោយពេលបង្កហេតុ រថយន្តបង្កបានព្យាយាមបើករត់គេច ដោយយកទៅលាក់ទុកនៅក្នុងក្រុមហ៊ុនចំការកៅស៊ូឈ្មោះ សុវណ្ណ វុទ្ធី ចំណុចគីឡូម៉ែត្រ 107 ស្ថិតក្នុងភូមិ104 ឃុំគ្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយអ្នកបើកបរបានរត់គេចខ្លួនបាត់។

ប្រភព​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនរងគ្រោះទាំង ៥ ដែលស្លាប់​ ទី1- ឈ្មោះ​ ឆាន​ ស្រីនិច​ ភេទស្រី​ អាយុ18ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល​ ស្រុកស្នួល​ ខេត្តក្រចេះ​ (ស្លាប់នៅកន្លែងកេីតហេតុ) ជាអ្នកបើកបរម៉ូតូ និង​អ្នករួមដំណើរមានឈ្មោះដូចខាងក្រោម៖
2- ឈ្មោះ​ ឆាន​ ស្រីនុត​ ភេទស្រី អាយុ 16ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា(ស្លាប់នៅកន្លែងកេីតហេតុ)
3- ឈ្មោះ​ ខេង យៀវ ភេទប្រុស អាយុ08ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរគ្រៀង​ ឃុំអូរគ្រៀង​ ស្រុកសំបូរ​ ខេត្តក្រចេះ (ស្លាប់នៅកន្លែងកេីតហេតុ)
4- ឈ្មោះ​ ខេង ស៉ីនឿន​ ភេទប្រុស អាយុ06ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរគ្រៀង​ ឃុំអូរគ្រៀង​ ស្រុកសំបូរ​ ខេត្តក្រចេះ (ស្លាប់នៅកន្លែងកេីតហេតុ)
5- ឈ្មោះ​ ខេង ប៉ិច ភេទស្រីអាយុ04ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរគ្រៀង​ ឃុំអូរគ្រៀង​ ស្រុកសំបូរ​ ខេត្តក្រចេះ (ស្លាប់នៅកន្លែងកេីតហេតុ)
ធ្វេីដំណើរពីទិសខាងលិចទៅកើត។

ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង ៥ នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកជាបណ្តោះអាសន្តនៅអធិការរដ្ឋានស្រុកស្នួល ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២០ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២៣ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម