សន្តិសុខសង្គម
គ្រួសារសពជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ៥ នាក់ ទទួលថវិកាឧបត្ថម្ភពីអាជ្ញាធរខេត្តក្រចេះ
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកស្នួល បានចូលរួមលំលែកទុក្ខដល់ក្រុមគ្រួសារសព កុមារា កុមារី ចំនួន ០៥នាក់ ដែលគ្រោះថ្នាក់ដោយចរាចរណ៍ កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។


ដោយបាននាំយកថវិកា របស់ លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក ហួត ឃាងវេង អនុប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងក្រុមការងារខេត្ត ស្រុក និងថវិការបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សរុបចំនួន ១០.៣៧០.០០០រៀល និងសម្ភារៈរួមមាន អង្ករ ២៥០kg និងឃីតចំនួន ០៥កញ្ចប់ នៅគេហដ្ឋានសព ស្ថិតនៅភូមិជ្រៃមុំាង ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។


លោក សាម ណាល់ អភិបាលស្រុកស្នួល បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យមនុស្ស ៥នាក់ បានស្លាប់បាត់បង់ជីវិត។ ពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកក៏បានជំរុញដល់ជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល ត្រូវពិនិត្យមើលនីតិវិធីហើយនិងពិនិត្យឲ្យបានត្រឹមត្រូវនឹងធ្វើយ៉ាងណា ត្រូវរកឲ្យឃើញចំពោះអ្នកដែលមានកំហុសត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់។
គួររំលឹកថា ហេតុការគ្រោះថ្នាក់ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ២០:៣០នាទីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បង្កឡើងដោយរថយន្ត V1 ម៉ាក FUSO ពណ៍ស លាយ ក្រហម ពាក់ស្លាកលេខវៀតណាម 92C-157.48 បើកទៅបុកម៉ូតូកំពុងជិៈបញ្ច្រាសទិសគ្នា នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ ស្ថិតនៅភូមិច្រាប ឃុំ 2
២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លើកំណាត់ផ្លូវជាតិលេខ ៧៤ (ស្នួល-វៀតណាម)៕
ហេតុការណ៍នេះបណ្តាលជនរងគ្រោះ ៥ នាក់បាត់បង់ជីវិត ទី១- មានឈ្មោះ ឆាន ស្រីនិច ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ ទី២- ឈ្មោះ ឆាន ស្រីនុត ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ជាបងប្អូនបង្កើត មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ស្លាប់នៅកន្លែងកេីតហេតុ។ ទី៣- ឈ្មោះ ខេង យៀវ ភេទប្រុស អាយុ ០៨ឆ្នាំ ជនជាតិខ្មែរ ទី៤- ឈ្មោះ ខេង ស៉ីនឿន ភេទប្រុស អាយុ ០៦ឆ្នាំ ជនជាតិខ្មែរ និងទី៥- ឈ្មោះ ខេង ប៉ិច ភេទស្រី អាយុ 04ឆ្នាំ ជនជាតិខ្មែរ ជាបងប្អូនបង្កើត រស់នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ស្លាប់នៅកន្លែងកេីតហេតុ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


