Connect with us

ចរាចរណ៍

រថយន្តកូរ៉េដឹកឥដ្ឋ បួងចង្កូតគេចឡិចស៊ីសឆ្លងផ្លូវ ជ្រុលបុករះមធ្យោបាយ ៣ គ្រឿង

បានផុស

នៅ

រថយន្ត​កូរ៉េ​ដឹក​ឥដ្ឋ ១ គ្រឿង បើក​គេច​ពី​រថយន្ត​ឡិច​ស៊ីស ៥៧០ មួយ​គ្រឿង ដែល​ឆ្លង​ផ្លូវ ហើយ​បួង​ចង្កូត​គេច​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ីស RX300 មួយ​គ្រឿង​, ម៉ូតូ ១ គ្រឿង ,កង់​បី​ឥណ្ឌា ១ គ្រឿង​ទៀត ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា រង​ការ​ខូចខាត​ទៅ​មុខ​លែង​រួច និង​រង​របួស​ស្រាល ៣ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣៥ នាទី​ព្រឹក ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ លើ​កំណាត់​ផ្លូវ ភ្នំពេញ ហាណូយ មុខ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

រថយន្ត​ដឹក​ឥដ្ឋ​បង្កហេតុ​ជា​រថយន្ត​កូរ៉េ ប្រភេទ ៣.៥ តោន ទ្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ 3A-4074 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​ប្រពន្ធ និង​កូនស្រី​ជំទង់​ម្នាក់។ ចំណែក​មធ្យោបាយ ៣ គ្រឿង​ទៀត​ដែល​រងគ្រោះ រួមមាន ៖ ទី ១.ម៉ូតូ​ហុងដា​ឌ្រីម​សង់ ១ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1GB-2042 ជិះ​ដោយ​បុរស​ម្នាក់ រង​របួស​ស្រាល ,​ទី ២.រថយន្ត​ម៉ាក​ឡិច​ស៊ី RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ សៀមរាប 2C-1906 មាន​មនុស្ស​មួយ​គ្រួសារ ៤ នាក់ រង​របួស​ស្រាល​ស្ត្រី​ម្នាក់ ,​ទី ៣.កង់​បី​ឥណ្ឌា ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ (​ត​) 1HM – 1835 ម្ចាស់​កង​បី​រង​របួស​ស្រាល។

តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ឡិច​ស៊ីស ៥៧០ មួយ​គ្រឿង បើក​ចេញពី​ផ្លូវ​បេតុង​មួយ​ឡើង​មក​ផ្លូវ​ភ្នំពេញ ហាណូយ ស្របគ្នា​នោះ​ក៏​មាន​រថយន្ត​ដឹក​ឥដ្ឋ បើកបរ​តាម​បណ្ដោយ​ផ្លូវ ភ្នំពេញ​ហាណូយ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ល្បឿន​លឿន​ល្មម វាក់​អើ​នឹង​រថយន្ត ៥៧០ ឆ្លង​ផ្លូវ។ ពេលនោះ រថយន្ត​កូរ៉េ​ដឹក​ឥដ្ឋ បាន​បួង​ចង្កូត​គេច​មក​ឆ្វេង ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ីស RX300 ដែល​ធ្វើដំណើរ​មក បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង ហើយ​រថយន្ត​ដឹក​ឥដ្ឋ​មិន​ទាន់​អស់​ល្បឿន បន្ត​កៀរ​ម៉ូតូ​ហុងដា​ឌ្រីម​សង់ ១ គ្រឿង និង​បុក​ផ្ទប់​កង់​បី​ឥណ្ឌា ដែល​នៅ​បន្ទាប់ពី​រថយន្ត​ឡិច​ស៊ី​ស 300 រុញ​ឡើង​សួន​មុខ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី​ជាប់​គាំង​ទៅ​មុខ​លែង​រួច។

បើ​តាម​សម្ដី​របស់​បុរស​ជា​តៃកុង​រថយន្ត​ដឹក​ឥដ្ឋ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដើមហេតុ​មាន​រថយន្ត​ឡិច​ស៊ីស​៥៧០ បើក​ចេញពី​ផ្លូវ​បេតុង​មក​លឿន​ឡើង​ឆ្លង​ផ្លូវ ពេល​គាត់​ឃើញ​បែបនេះ បាន​ជាន់​ហ្វ្រាំង​ភ្លាម តែ​ហ្វ្រាំង​មិន​ស៊ី គាត់​ក៏​បួង​ចង្កូត​គេច​មក​ឆ្វេង​ដៃ ​ជ្រុល​ជួប​គ្រោះថ្នាក់​បែបនេះ​តែម្ដង។

ក្រោយ​កើតហេតុ​ភ្លាម នគរបាល​មូលដ្ឋាន ក៏បាន​ចុះ​ទៅ​សម្របសម្រួល និង​ទាក់ទង​ហៅ​នគរបាល​ចរាចរណ៍ ចុះ​មក​វាស់វែង​បញ្ជូន​យានយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ការ​ខូចខាត៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម