ព័ត៌មានជាតិ
សហព័ន្ធកីឡាការ៉ាតេកម្ពុជា ត្រៀមរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២១ខាងមុខ
បន្ទាប់ពីមានភ្លើងខៀវពីក្រសួងអប់រំ យុវជនម និងកីឡានោះ សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតជ្រើសរើសជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ នាឆ្នាំ២០២១ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតជ្រើសរើស ជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២១ខាងមុខ។
ដូចនេះហើយ ទើបសហព័ន្ធបានរៀបចំគោលការណ៍ យុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះ ការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ខាងលើនេះ ក៏ដូចជាការត្រៀមរបស់សហព័ន្ធកីឡាការ៉តេកម្ពុជា ក្នុងគោលដៅដើម្បីធ្វើឲ្យប្រភេទកីឡាមួយនេះ មានសក្តានុពល ឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ ។នេះបើតាមលោក វ៉ាត់ ចំរើនបញ្ជាក់ឲ្យដឹងបន្ថែមនោះ។
លោកអគ្គលេខាធិការបញ្ជាក់ថា ការទទួលធ្វើស៊ីហ្គេម ឆ្នាំ២០២៣ នៅសល់ពេល២ឆ្នាំកន្លះប៉ុណ្ណោះ នៃពេលវេលាដែលបានកំណត់ ដូច្នេះសហព័ន្ធកំពុងតែខិតខំធ្វើយ៉ាងណាឲ្យវិស័យកីឡាការ៉ាតេកម្ពុជា ក្លាយជាប្រភេទកីឡាដ៏មានសក្តានុពល ដើម្បីត្រៀមខ្លួនប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះនាពេលនោះ។
ទន្ទឹមនេះ នៅឆ្នាំ២០២២ យើងនឹងត្រៀមការប្រកួតមុនស៊ីហ្គេម (Pre-SEA Games) ដោយចាប់ពីឆ្នាំ២០២១ទៅ សហព័ន្ធត្រៀមធ្វើម្ចាស់ផ្ទះការ៉ាតេអន្តរជាតិជាច្រើនក្នុងអាស៊ីអាគ្នេយ៍ ដើម្បីបន្ថែមនូវបទពិសោធន៍ ក្នុងគោលដៅបាញ់ឆ្ពោះទៅប្រជែងមេដាយក្នុងស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ