កីឡា
ក្រុមនារី Esports កម្ពុជា ចាប់ផ្តើមប្រកួតជើងឯកអាស៊ី
ទើបឈ្នះមេដាយប្រាក់ពិភពលោកកាលពីសប្តាហ៍មុន ឥឡូវនេះ ក្រុមកីឡាការិនីអេឡិចត្រូនិកកម្ពុជាចាប់ផ្តើមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក ជើងឯកអាស៊ី ASIAN Esports Championship 2024 លើវិញ្ញាសានារី Mobile Legends Bang Bang នៅប្រទេសថៃ។

ព្រឹត្តិការណ៍នេះមាន ក្រុមកីឡាការិនីអេឡិចត្រូនិកមកពីទូទាំងទ្វីបអាស៊ីចំនួន២០ចូលរួមប្រកួតដែលត្រូវបានបែងចែកជា៤ពូល ក្នុងមួយពូលមាន៥ក្រុម។ សម្រាប់នារីអ្នកចម្បាំងអង្គរស្ថិតនៅក្នុងពូល C ដែលមានអារ៉ាប៊ីសាអ៊ូឌីត បង់ក្លាដែស ឡាវ និង អ៉ីរ៉ង់។
សម្រាប់ការប្រកួតបើកឆាក ក្រុមនារីកម្ពុជាបានជួបក្រុមនារីអារ៉ាប៊ីសាអ៊ូឌីត ដែលកម្ពុជាទើបបានយកឈ្នះកាលពីសប្តាហ៍មុនក្នុងការប្រកួតជើងឯកពិភពលោក World Esports Championship លើកទី១៦ ឆ្នាំ២០២៤។
ក្រុមនារីកម្ពុជាហាក់ដូចជាមិនសូវលំបាកទេក្នុងការប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែនៅវគ្គខ្វែងទើបជាការលំបាកខ្លាំង ពីព្រោះក្រុមម្ចាស់មេដាយមាសពិភពលោកគឺ ឥណ្ឌូណេស៊ី ជាដៃគូដ៏លំបាកបំផុតប្រចាំព្រឹត្តិការណ៍នេះ។

កម្មវិធីប្រកួតវគ្គសន្សំពិន្ទុក្នុងពូល C របស់ក្រុមនារីកម្ពុជា
- កម្ពុជា vs អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃទី២៥ វិច្ឆិកា
- កម្ពុជា vs បង់ក្លាដែស ថ្ងៃទី២៥ វិច្ឆិកា
- កម្ពុជា vs ឡាវ ថ្ងៃទី២៥ វិច្ឆិកា
- កម្ពុជា vs អ៊ីរ៉ង់ ថ្ងៃ២៥ វិច្ឆិកា




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


