កីឡា
កំណត់ត្រាថ្មី ក្រុមនារី Esports កម្ពុជាឈ្នះមេដាយប្រាក់ ពីជើងឯកពិភពលោក
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក (World Esports Championship) លើកទី១៦ ចាប់ពីថ្ងៃទី១៦ ដល់ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី រីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតដែលមានប្រទេសចំនួន៤៩ប្រទេសចូលរួមបានបញ្ចប់ហើយ។
ការប្រកួតមានច្រើនដំណាក់កាលក្នុងនោះការប្រកួតជម្រុះតាមអនឡាញដើម្បីជ្រើសរើសយកចំនួន១២ប្រទេសចុងក្រោយទៅប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្រុមនារីកម្ពុជាបានជាប់វគ្គជម្រុះប្រចាំតំបន់អាស៊ាន។ វគ្គជម្រុះតំបន់អាស៊ាន ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ដែលបានយកឈ្នះនារីជម្រើសជាតិឡាវ និង ព្រុយណេ ប៉ុន្តែបានចាញ់ក្រុមនារីឥណ្ឌូណេស៊ី ដោយស្ថិតនៅលេខ២ក្នុងពូល បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជា បានយកឈ្នះ ហ្វីលីពីន ដោយលទ្ធផល ២-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួប ឥណ្ឌូណេស៊ី ជាថ្មី។ ក្រុមនារីកម្ពុជា និងឥណ្ឌូណេស៊ី ទទួលបានកៅអីទៅជុំចុងក្រោយ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែត្រូវប្រកួតដើម្បីរកនរណាទទួលបានចំណាត់ថ្នាក់លេខ១។ ពេលនោះ ក្រុមនារីកម្ពុជាបានចាញ់ឥណ្ឌូណេស៊ី ១-០។
ការប្រកួតជុំចុងក្រោយ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រុមនារីកម្ពុជា ស្ថិតនៅពូល B ជាអ៊ុយក្រែន នេប៉ាល់ អាហ្សង់ទីន ម៉ុងហ្គោលី និងកូឡុំប៊ី ខណៈពូល A មានឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត អ៊ូបេគីស្ថាន ហ្គាតេម៉ាឡា និងអារ៉ាប់រួម។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជា បានលេខ២ បានឡើងទៅកាន់វគ្គខ្វែង បន្ទាប់ពីឈ្នះនេប៉ាល់ អាហ្សង់ទីន ម៉ុងហ្គោលី និងកូឡុំប៊ី ប៉ុន្តែបានចាញ់ អ៊ុយក្រែន ដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល។
វគ្គ Upper Bracket ក្រុមនារីកម្ពុជា ជួប ឥណ្ឌូណេស៊ី ជាក្រុមលេខ១ក្នុងពូល A ខណៈ លេខ១ពូល B គឺ អ៊ុយក្រែន ជួបលេខ២ពូល A គឺ អេហ្ស៊ីប។ ចំណែកក្រុមលេខ៣ក្នុងពូលទាំងពីរគឺ នេប៉ាល់ និងអារ៉ាប៊ីសាអ៊ូឌីត មិនបានអស់ឱកាសទេគឺ បានធ្លាក់កម្រិត Lower Bracket។
ការប្រកួតវគ្គខ្វែងពិតជាបានធ្វើឲ្យក្រុមនារីកម្ពុជាធ្វើការច្រើនមែនដោយធ្វើការប្រកួត៣លើកក្នុង១ថ្ងៃ។ ការប្រកួតនៅវគ្គ Upper Bracket ក្រុមនារីកម្ពុជាបានចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ២-០ ដែលបានធ្លាក់ទៅកម្រិត Lower Bracket ជួបម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ខណៈ អ៊ុយក្រែន បានចាញ់ អេហ្ស៊ីប បានធ្លាក់ទៅជួប នេប៉ាល់។

ក្រុមនារីកម្ពុជា ត្រូវបាន អារ៉ាប៊ីសាអ៊ូឌីត នាំមុខ ០-១ នៅហ្គេមទី១ ប៉ុន្តែហ្គេមទី២ និងហ្គេមទី៣ កម្ពុជាបានយកឈ្នះតាមស្មើ ២-១ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួប អ៊ុយក្រែន ជាថ្មី បន្ទាប់ពីអ៊ុយក្រែន បានយកឈ្នះ នេប៉ាល់។ ក្រុមនារីកម្ពុជាបានបង្កការភ្ញាក់ផ្អើលតាមរយៈការសងសឹកលើអ៊ុយក្រែនបានសម្រេចដោយពិន្ទុ ២-០ បន្ទាប់ពីធ្លាប់ចាញ់នៅវគ្គសន្សំពិន្ទុក្នុងពូល។
តាមរយៈជ័យជម្នះលើអ៊ុយក្រែនក្នុងវគ្គ៤ក្រុមចុងក្រោយ ក្រុមនារីកម្ពុជាបានឡើងទៅវគ្គ៣ក្រុមចុងក្រោយ។ នៅវគ្គ៣ក្រុមចុងក្រោយ ក្រុមនារីកម្ពុជាបានបង្កការភ្ញាក់ផ្អើលជាថ្មី ដោយបានឈ្នះអេហ្ស៊ីប ដោយលទ្ធផល ២-១ ដើម្បីបានឡើងវគ្គផ្តាច់ព្រ័ត្រ។
វគ្គផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ដោយលទ្ធផល ០-២ ដើម្បីទទួលបានត្រឹមជើងឯករងអមដោយប្រាក់រង្វាន់២៥០០០ដុល្លារអាមេរិក។ ក្រុមនារីកម្ពុជានៅតែមិនអាចយកឈ្នះឥណ្ឌូណេស៊ីបាន សម្រាប់ការជួបគ្នា៤លើកក្នុងព្រឹត្តិការណ៍នេះគឺ២លើកនៅជុំចុងក្រោយ និង២លើកក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ាន។

ជ័យលាភីក្រុមទាំង១៦៖
- លេខ១ មេដាយមាស ៖ ឥណ្ឌូណេស៊ី ទទួលបាន ៥០០០០ដុល្លារ
- លេខ២ មេដាយប្រាក់ ៖ កម្ពុជា ទទួលបាន ២៥០០០ដុល្លារ
- លេខ៣ មេដាយសំរិទ្ធ ៖ អេហ្ស៊ីប ទទួលបាន ១៥០០០ដុល្លារ
- លេខ៤៖ អ៊ុយក្រែន ទទួលបាន ១០០០០ដុល្លារ
- លេខ៥៖ នេប៉ាល់ ទទួលបាន ៧៥០០ដុល្លារ
- លេខ៦៖ អារ៉ាប៊ីសាអ៊ូឌីត ៧៥០០ដុល្លារ
- លេខ៧៖ អ៊ូបេគីស្ថាន ទទួលបាន ២៥០០ដុល្លារ
- លេខ៨៖ អាហ្សង់ទីន ទទួលបាន ២៥០០ដុល្លារ
- លេខ៩៖ ហ្គាតេម៉ាឡា
- លេខ១០៖ ម៉ុងហ្គោលី
- លេខ១១៖ អារ៉ាប់រួម
- លេខ១២៖ កូឡុំប៊ី

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?