កីឡា
ក្រុមកម្ពុជា CFU Gaming ប៉ះក្រុម NIP Flash ក្នុងជើងឯកពិភពលោក M6 ថ្ងៃនេះ
ការប្រកួតកីឡាអេឡិចត្រូនិកក្លិបជើងឯកពិភពលោក M6 World Championship លើវិញ្ញាសា Mobile Legends Bang Bang ឆ្នាំ២០២៤ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែវិច្ឆិកានេះហើយនៅប្រទេសម៉ាឡេស៊ី ដែលប្រជុំដោយក្រុមខ្លាំងចំនួន១៦មកពីទូទាំងពិភពលោក។

បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះតាមតំបន់នីមួយៗ និងការប្រកួតជម្រុះ Wildcard រួចមក ពេលនេះក្រុមខ្លាំងទាំង១៦ត្រូវប្រកួតនៅវគ្គ Swiss Stage ដែលជារូបមន្តថ្មីចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់ពីចប់វគ្គនេះ ក្រុមចំនួន១២នឹងឡើងទៅកាន់វគ្គ Upper Bracket និងវគ្គ Lower Bracket ដើម្បីប្រកួតវគ្គខ្វែង រកឱកាសឡើងទៅវគ្គបន្ត។
ក្រុមតំណាងកម្ពុជាគឺ CFU Gaming ត្រូវប៉ះក្រុមសិង្ហបុរី NIP Flash សម្រាប់ការប្រកួតជុំទី១។ នេះជាលើកដំបូងដែល CFU Gaming ចូលរួមប្រកួតក្នុងពានរង្វាន់ក្លិបពិភពលោក ខណៈក្រុមសិង្ហបុរី ធ្លាប់បានចូលរួមប្រកួតម្តងហើយកាលពីឆ្នាំ២០២៣។

សម្រាប់ប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍នេះសរុប១លានដុល្លារដែលនឹងត្រូវបែងចែកពីចំណាត់ថ្នាក់លេខ១ ដល់លេខ២៣។ នៅពេលនេះរកឃើញក្រុមពីចំណាត់ថ្នាក់លេខ១៧ ដល់លេខ២៣ហើយ ដោយសារក្រុមទាំងនោះបានចាញ់ក្នុងវគ្គជម្រុះតាមអនឡាញ។
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះតាំងពីរដូវកាលទី១រហូតដល់រដូវកាលទី៦ ឆ្នាំ២០២៤។ ឆ្នាំដែលក្រុមកម្ពុជាធ្វើបានល្អបំផុតគឺកាលពីឆ្នាំ២០២៣កន្លងទៅ ក្រុម See You Soon ទទួលបានចំណាត់ថ្នាក់លេខ៦ដោយទទួលបានប្រាក់រង្វាន់៤ម៉ឺនដុល្លារ។
- M1 ឆ្នាំ២០១៩៖ ក្រុមកម្ពុជា Impunity KH ទទួលបានចំណាត់ថ្នាក់លេខ១៣ (៣០០០ដុល្លារ)
- M2 ឆ្នាំ២០២០៖ ក្រុមកម្ពុជា Impunity KH ទទួលបានចំណាត់ថ្នាក់លេខ១២ (៤២៥០ដុល្លារ)
- M3 ឆ្នាំ២០២១៖ ក្រុមកម្ពុជា See You Soon ទទួលបានចំណាត់ថ្នាក់លេខ៩ (១៥០០០ដុល្លារ)
- M4 ឆ្នាំ២០២២៖ ក្រុមកម្ពុជា Burn X Flash ទទួលបានចំណាត់ថ្នាក់លេខ១៥ (១០០០០ដុល្លារ)
- M5 ឆ្នាំ២០២៣៖ ក្រុមកម្ពុជា See You Soon ទទួលបានចំណាត់ថ្នាក់លេខ៦ (៤០០០០ដុល្លារ)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


