កីឡា
ក្រុមនារី Esports កម្ពុជា បានឡើងវគ្គមេដាយ ក្រោយទម្លាក់អ៊ុយក្រែន ក្នុងជើងឯកពិភពលោក
ក្រុមកីឡាការិនីអេឡិចត្រូនិកកម្ពុជាបានឡើងទៅកាន់វគ្គមេដាយ (៣ក្រុមចុងក្រោយ) ហើយ បន្ទាប់ពីឈ្នះ ក្រុមនារីអ៊ុយក្រែន ដោយលទ្ធផល ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket ក្នុងការប្រកួតជើងឯកពិភពលោក ជើងឯកពិភពលោកលើកទី១៦ (World Esports Championship 2024) វិញ្ញាសានារី Mobile Legends: Bang Bang នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កាលវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជា បានឈ្នះ៤ប្រកួត និងចាញ់១ប្រកួត ស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងពូល B។ បរាជ័យមួយប្រកួតរបស់ក្រុមនារីកម្ពុជាគឺក្រោមថ្វីដៃ អ៊ុយក្រែន ដោយលទ្ធផល ០-១ ដែលបានធ្វើឲ្យក្រុមមកពីតំបន់អឺរ៉ុបមួយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល B។
យ៉ាងណា ក្រុមទាំងពីរបានជួបគ្នាជាថ្មីនៅវគ្គ Lower Bracket ដែលធ្វើឲ្យក្រុមនារីកម្ពុជាសងសឹកបានសម្រេច និងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានតែ៣ក្រុម។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជារង់ចាំការប្រកួតរវាងក្រុមខ្លាំង ឥណ្ឌូណេស៊ី និង អេហ្ស៊ីប។ រវាងក្រុមទាំងពីរនេះ ក្រុមណាឈ្នះ នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមចាញ់ជួប ក្រុមនារីកម្ពុជានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គិតត្រឹមពេលនេះ ក្រុមនារីកម្ពុជាមានមេដាយសំរិទ្ធ និងប្រាក់រង្វាន់១.៥ម៉ឺនដុល្លារអាមេរិកក្នុងដៃហើយ។
ចំណាត់ថ្នាក់គិតត្រឹមពេលនេះ
- លេខ១ មេដាយមាស ៖ (…..) ទទួលបាន ៥ម៉ឺនដុល្លារ
- លេខ២ មេដាយប្រាក់ ៖ (…..) ទទួលបាន ២,៥ម៉ឺនដុល្លារ
- លេខ៣ មេដាយសំរិទ្ធ ៖ (…..) ទទួលបាន ១,៥ម៉ឺនដុល្លារ
- លេខ៤៖ អ៊ុយក្រែន ទទួលបាន ១ម៉ឺនដុល្លារ
- លេខ៥៖ នេប៉ាល់ ទទួលបាន ៧៥០០ដុល្លារ
- លេខ៦៖ អារ៉ាប៊ីសាអ៊ូឌីត ៧៥០០ដុល្លារ
- លេខ៧៖ អ៊ូបេគីស្ថាន ទទួលបាន ២៥០០ដុល្លារ
- លេខ៨៖ អាហ្សង់ទីន ទទួលបាន ២៥០០ដុល្លារ
- លេខ៩៖ ហ្គាតេម៉ាឡា
- លេខ១០៖ ម៉ុងហ្គោលី
- លេខ១១៖ អារ៉ាប់រួម
- លេខ១២៖ កូឡុំប៊ី
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


