Connect with us

កីឡា

ក្រុម​ហ៊ុន Moonton ចេញ​លិខិត​សុំ​ទោសពី​ការដាក់​ប្រាសាទ​អង្គរវត្ត​ខុស

បានផុស

នៅ

ក្រុម​ហ៊ុន​ផលិត​កីឡា​អេឡិចត្រូនិក Moonton ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​ចេញ​លិខិត​សុំ​ទោស​ជា​សាធារណៈ​ហើយ បន្ទាប់​ពី​ពួក​គេ​បាន​ឌីហ្សាញ​រូប​​ភាព​ក្នុង​វីដេអូ​ដោយ​ដាក់​ឈ្មោះ​ប្រទេស​ថៃ ប៉ុន្តែ​រូប​ភាព​ខាង​ក្រោយ​ជា​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា​ទៅ​វិញ។

ការ​ប្រើ​ប្រាស់​ខុស​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ពួក​គេ​ផលិត​វីដេអូ​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត​កីឡា​អេឡិចត្រូនិកក្លិប​ជើង​ឯក​ពិភព​លោក M6 World Championship វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ប្រទេស​ម៉ាឡេស៊ី។ ការ​ធ្វើ​ខុស​នេះ​បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​ប្រជា​ជន​កម្ពុជា។

ពេល​នេះ​ ក្រុម​ហ៊ុន​បាន​ចេញ​លិខិត​សុំ​ទោស​ជា​ផ្លូវ​ការ​ទាំង​ភាសា​អង់គ្លេស និង​​ភាសា​ខ្មែរ​​ដល់​ប្រទេស​កម្ពុជា​ដោយ​លើក​ឡើង​ថា ជា​កំហុស​នៃ​ការ​ធ្វេស​ប្រហែស។ វីដេអូ​ដែល​បាន​ចេញ​ផ្សាយ​នោះ​ត្រូវ​បាន​លុប​ចោល​វិញ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ នាទីutes មុន

ចូលលួចម៉ូតូចំផ្ទះអតីតអ្នកប្រដាល់ ដេញឃាត់បានពីរនាក់

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៩ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម