Connect with us

ចរាចរណ៍

បុរសម្នាក់បើករថយន្ដបុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿងរបួសមនុស្ស៤នាក់

បានផុស

នៅ

បុរសវ័យចំណាស់ម្នាក់បើករថយន្ត Lexus 470 ក្នុងល្បឿនលឿនបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវទេពផន (១៨២) កែង២២៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បើករថយន្តម៉ាក lexus470 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 2A-0788 តាមបណ្ដាយផ្លូវទេពផន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនបានបុកម៉ូតូមួយគ្រឿងម៉ាក wave ពណ៌ស ពាក់ស្លាកភ្នំពេញ 1HS-5516 កំពុងជិះឆ្លងផ្លូវដឹកកូនទៅរៀនបណ្ដាលឲ្យបុរសម្នាក់នឹងកូនៗរងរបួស និងបន្តបុករទេះលក់ម្ជូរ និងរថយន្តចំនួន៤គ្រឿងទៀតដែលជារបស់ទីតាំងហាងលក់រថយន្ត បណ្ដាលឲ្យមនុស្ស៣នាក់ផ្សេងទៀតរងរបួសផងដែរ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ និងកម្លាំងនគរបាលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនមនុស្សរងរបួសទៅមន្ទីរពេទ្យ ចំណែករថយន្តបង្កបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម