ចរាចរណ៍
យុវជន ០២ នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលបុករថយន្ត រងរបួសបញ្ជូនទៅមន្ទីរពេទ្យ
យុវជន ០២ នាក់ ជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿន លុះដល់ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុកពេញទំហឹងជាមួយនឹងរថយន្តស៊េរីទំនើប ០១ គ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់-ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៥១ កែងផ្លូវ ២៩៤ សង្កាត់បឹងកេងកងទី ០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន ០២ នាក់ ជិះម៉ូតូ HONDA SCOOPY ពាក់ផ្លាកលេខ ភ្នំពេញ 1JC-8458 ជិះឌុបគ្នាក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួន មិនបង្អង់ ក៏ជ្រុលបុកជាមួយរថយន្ត BMW ពាក់ផ្លាកលេខ ភ្នំពេញ 2AG-5363 បណ្ដាលឲ្យរងការខូចខាតរថយន្តមួយចំហៀង និងរងរបួសធ្ងន់-ស្រាល ទាំងពីរនាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


