ចរាចរណ៍
បុរសចំណាស់ម្នាក់ ដាច់ដៃម្ខាង ក្រោយរថយន្តកូរ៉េដឹកទំនិញកិន អូសជាច្រើនម៉ែត្រ
រថយន្តកូរ៉េដឹកទំនិញ ១ គ្រឿង បើកបរមិនប្រយ័ត្ន ជ្រុលបុកម៉ូតូកង់បី ប្រភេទកែច្នៃ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ ធ្លាក់ចូលក្រោមកង់រថយន្តកិនជាប់ដៃ ១ ចំហៀង ខាងឆ្វេង ជាច្រើនម៉ែត្រ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកម្ពុជា-ចិនព្រះកុសុមៈ ដឹកយកទៅសង្គ្រោះ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ១៥ នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវ ២៧១ ទល់មុខសាលាវិទ្យាល័យ ជាស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូកង់បីកែច្នៃមកទិញបន្លែ និងត្រី នៅជិតវិទ្យាល័យ ជាស៊ីមសាមគ្គី ហើយក៏ជិះម៉ូតូត្រឡប់ទៅវិញ ដោយជិះតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីលិចទៅកើតក្នុងល្បឿនតិចៗ។ លុះបន្ទាប់មក ស្រាប់តែឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8281 បើកតាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីលិចទៅកើត ស្របជាមួយជនរងគ្រោះ ក្នុងល្បឿនយ៉ាងលឿន ដោយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកម៉ូតូកង់បីកែច្នៃ បណ្ដាលឲ្យកិនដៃបុរសរងគ្រោះម្ខាងដាច់ រងរបួសយ៉ាងធ្ងន់ធ្ងរ អូសជាច្រើនម៉ែត្រ។

ប្រភពដដែលបន្តថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបរបានចុះពីលើរថយន្ត តែឃើញជនរងគ្រោះរងរបួសធ្ងន់ពេក ក៏រត់ចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋដេញឃាត់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលភ្លាមៗ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ កម្ពុជា-ចិនព្រះកុសុមៈ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែង និងយករថយន្ត ព្រមទាំងអ្នកបើកបរទៅផ្នែកជំនាញចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


