ព័ត៌មានអន្ដរជាតិ
EU ប្រាប់ថា នៅពេលនេះមិនទាន់អាចដកទណ្ឌកម្មលើស៊ីរីបានទេ
សហភាពអឺរ៉ុប នឹងមិនដកទណ្ឌកម្មលើប្រទេសស៊ីរីទេ មុនពេលមេដឹកនាំថ្មីរបស់ខ្លួនធានាបានថា ជនជាតិភាគតិចមិនត្រូវបានគេធ្វើទុក្ខបុកម្នេញ និងសិទ្ធិស្ត្រីត្រូវបានការពារ ហើយរដ្ឋាភិបាលដែលបង្រួបបង្រួមថ្មីមិនប្រតិបត្តិតាមសាសនាជ្រុលនិយម។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ បន្ទាប់ពីក្រុមឧទ្ទាមបានផ្ដួលរំលំរបបអតីតប្រធានាធិបតីស៊ីរី Bashar al-Assad។

លោកស្រី Kallas បាននិយាយថា ប្រទេសស៊ីរី ត្រូវបានដាក់បញ្ចូលជារបៀបវារៈ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលនាថ្ងៃចន្ទនេះ។
នៅក្នុងកិច្ចប្រជុំ លោកស្រី បានប្រាប់ថា សហភាពអឺរ៉ុប នឹងមិនពិភាក្សាអំពីការបន្ថែមជំនួយហិរញ្ញវត្ថុដល់ស៊ីរី លើសពីអ្វីដែលសហភាពអឺរ៉ុបបានផ្តល់រួចហើយតាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ។
ខណៈពេលដែលសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មដ៏តឹងតែងប្រឆាំងនឹងស៊ីរី ក្រុមឧទ្ទាមដែលដឹកនាំការផ្តួលរំលំលោក Assad ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអស់ជាច្រើនឆ្នាំផងដែរ ដែលបង្កឲ្យមានបញ្ហាស្មុគស្មាញដល់សហគមន៍អន្តរជាតិ។
លោកស្រី Kallas បានបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយមនុស្សធម៌ដ៏ធំបំផុតរបស់ស៊ីរី។
លោកស្រីបន្ថែមថា បច្ចុប្បន្ន ស៊ីរីកំពុងទទួលបានក្ដីសង្ឃឹមថ្មី ប៉ុន្តែវាក៏ជាភាពមិនច្បាស់លាស់មួយពីអនាគតផងដែរ។ មេដឹកនាំបណ្ដោះអាសន្នថ្មីរបស់ស៊ីរីបានបង្កើតសញ្ញាវិជ្ជមាន ប៉ុន្តែទាំងនេះមិនគ្រប់គ្រាន់នៅឡើយទេ។
លោកស្រី Kallas បានប្រាប់ថា៖ «ពួកគេត្រូវបានវិនិច្ឆ័យដោយទង្វើ មិនមែនត្រឹមតែពាក្យនោះទេ។ ដូច្នេះប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ នឹងបង្ហាញថា តើការប្រព្រឹត្តរបស់ពួកគេកំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវឬអត់»៕
ដោយ៖ ឈាង
ចុចអាន៖ មេដឹកនាំថ្មីស៊ីរី អំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ក្រោយការផ្ដួលរំលំរបបលោក Assad
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


