ព័ត៌មានជាតិ
ល្អមើល ក្រុម គួន ម៉ុម ប៉ះ ក្រុម គីមហាប់ វគ្គ៨ក្រុម ពានសម្តេចក្រឡាហោម ស ខេង
ការប្រកួតបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីចប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
នៅវគ្គ១៦ក្រុមចុងក្រោយ ក្រុមនគរបាលខេត្តព្រះសីហនុ បានបង្កការភ្ញាក់ផ្អើលដោយបានទម្លាក់ក្រុមនគរបាលរាជធានីភ្នំពេញដោយលទ្ធផលតដៃមិចរួច ៣-០។ ចំណែកក្រុមខេត្តនគរបាលខេត្តសៀមរាប ដែលមានលីប៊ើរ៉ូឆ្នើម សេង គីមហាប់ និងអ្នកវាយផ្តាច់ល្អ ពិន សារ៉ុន បានយកឈ្នះក្រុមនគរបាលខេត្តឧត្តរមានជ័យដោយលទ្ធផល ៣-១ ខណៈក្រុមវិសាខា (B) បានអស់ឱកាសហើយ បន្ទាប់ពីចាញ់ក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផលតឹងតែង ២-៣។

គូចុងក្រោយដែលបានធ្វើឲ្យអ្នកគាំទ្របុកពោះខ្លាំងគឺរវាងក្រុមនគរបាលខេត្តតាកែវ និងក្រុមនគរបាលខេត្តកំពង់ស្ពឺ។ បើកឆាកសិតទី១ ក្រុមខេត្តកំពង់ស្ពឺធ្វើបានយ៉ាងល្អដោយភាគច្រើនទប់ជាប់ពីការវាយផ្តាច់ព្រ័ត្ររបស់តារាឆ្នើម គួន ម៉ុម រហូតទទួលបានជ័យជម្នះដោយពិន្ទុ ២៥ទល់១៩។
យ៉ាងណា ចាប់ពីសិតទី២ឡើង ក្រុមនគរបាលខេត្តតាកែវបានប្តូរអ្នកប៉ះសេថ្មីចូលបានធ្វើឲ្យទម្រង់លេងល្អប្រសើរឡើងវិញ។ ពួកគេបានយកឈ្នះ៣សិតជាប់គ្នាគឺសិតទី២ពិន្ទុ ២៥-១៥, សិតទី៣ពិន្ទុ ២៥-១៤ និងសិតទី៤ពិន្ទុ ២៥-១៦។

ក្រុមខេត្តតាកែវមានកីឡាករវាយផ្តាច់ឆ្នើម៣រូបគឺ គួន ម៉ុម ដែលជាសមាជិកជម្រើសជាតិកម្ពុជា កីឡាករ ចេខ្យូ ស៊ីន ប្រធានក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី និងកីឡាករការពារកណ្តាល ផល រតនៈ របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ុន្តែពួកគេនៅស្ទើរអ្នកប៉ះសេ។
នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមនគរបាលខេត្តតាកែវ ត្រូវប៉ះក្រុមនគរបាលខេត្តសៀមរាប ដែលក្រុមទាំងពីរសុទ្ធតែមានកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ដូច្នេះគូនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង។
រឿងដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ បញ្ជាការដ្ឋានអង្គរទាំង ក្រុម A និង ក្រុម B បានឡើងវគ្គ៨ក្រុមចុងក្រោយ។ ក្រុមទាំងពីរនេះបានទៅហ្វឹកហាត់នៅប្រទេសឥណ្ឌូណេស៊ីជាច្រើនខែ ហើយត្រឡប់មកវិញកីឡាកររីកចម្រើនស្ទើរទាំងអស់។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ
- ក្រុមនគរបាលខេត្តព្រះសីហនុ ៣-០ ក្រុមនគរបាលរាជធានីភ្នំពេញ
- សមាគមបាល់ទះក្រសួងមហាផ្ទៃ ៣-០ ក្រុមនគរបាលខេត្តមណ្ឌលគិរី
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) ៣-០ ក្រុមនគរបាលខេត្តពោធិ៍សាត់
- ក្រុមនគរបាលខេត្តស្វាយរៀង ៣-១ ក្រុមនគរបាលខេត្តឧត្តរមានជ័យ
- ក្រុមកងពលធំអន្តរាគមន៍លេខ៣ ៣-២ ក្រុមបាល់ទះវិសាខា (B)
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស (B) ៣-២ ក្រុមនគរបាលខេត្តកណ្តាល
- ក្រុមនគរបាលខេត្តសៀមរាប ៣-០ ក្រុមនគរបាលខេត្តកែ
- ក្រុមនគរបាលខេត្តតាកែវ ៣-១ ក្រុមនគរបាលខេត្តកំពង់ស្ពឺ
គូប្រកួតវគ្គ៨ក្រុមចុងក្រោយ
- ក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) vs ក្រុមនគរបាលខេត្តព្រះសីហនុ
- ក្រុមនគរបាលខេត្តស្វាយរៀង vs ក្រុមកងពលធំអន្តរាគមន៍លេខ៣
- សមាគមបាល់ទះក្រសួងមហាផ្ទៃ vs ក្រុមបញ្ជាការដ្ឋានអង្គរក្ស (B)
- ក្រុមនគរបាលខេត្តសៀមរាប vs ក្រុមនគរបាលខេត្តតាកែវ
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


