ចរាចរណ៍
បើករថយន្តក្នុងស្ថានភាពស្រវឹង បុកបង្គោលភ្លើង និងបង្គោលប៉ាន់ណូ រងការខូចខាតធ្ងន់ធ្ងរ
តូយ៉ូតាព្រូស ១ គ្រឿង អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បានបើករថយន្តលឿន ជ្រុលបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្ដបែកធុងប្រេងហូរពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BX-7822 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវបេតុង ភូមិបន្លាស្អិត ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកបង្គោលភ្លើងបណ្ដាលឲ្យទ្រេត និងបង្គោលប៉ាន់ណូ គុយទាវទឹកភក់របស់ យាយស្រួយ ដាច់រលំ។ ចំណែកឯរថយន្តម៉ាកតូយ៉ូតាព្រូសខាងលើវិញ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យបែកកង់ និងបែកធុងប្រេងហូរពេញផ្លូវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបរបានចុះពីរថយន្តបម្រុងគេចខ្លួន តែត្រូវប្រជាពលរដ្ឋនាំគ្នាឃាត់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខ បានទាក់ទងទៅសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដើម្បីស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុករង់ចាំដោះស្រាយថ្ងៃក្រោយ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


