ចរាចរណ៍
រថយន្ត ១ គ្រឿង បើកលឿន ផ្លូវកោងបួងចង្កូតមិនទាន់ បុករះចូលផ្ទះពលរដ្ឋ រងការខូចខាតសម្ភារៈអស់ជាច្រើន
បុរសម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្តក្នុងល្បឿនលឿន បានរេចង្កូតទៅបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតសម្ភារៈអស់ជាច្រើន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ៥៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈម្ចាស់រងគ្រោះកំពុងតែដេកលង់លក់ ស្រាប់តែរថយន្តបង្កម៉ាក FORD RAPTHER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-0161 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងខាងលើ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុដោយសារផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកដើម ញ ១ ដើម បណ្ដាលឲ្យដាច់ជា ២ បន្ទាប់មកតៃកុងភ័យស្លន់ស្លោ ច្រឡំជាន់ហ្គ៊ែរថាជាន់ហ្វ្រាំងរថយន្តបន្តដំណើរទៅបុកទ្វារផ្ទះ និងសសររបងម្ខាងទៀត ដាច់រលំអស់ ១ ផ្ទាំង ចំណែករថយន្តបានដាច់កង់ម្ខាងកល់ជាប់ ទើបបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ឃាត់តៃកុងបង្កសួរនាំ រួចហើយបានឲ្យភាគីម្ចាស់ផ្ទះរងគ្រោះទាំងពីរសម្របសម្រួលគ្នាជាមួយនឹងម្ចាស់រថយន្តបង្កមួយជំហានសិន។

ក្រោយពេលកើតហេតុដោយខាងម្ចាស់រថយន្តដឹងខ្លួនខុស ក៏សម្រួលចេញថ្លៃជួសជុលខូចខាតសងខាងម្ចាស់ផ្ទះរងគ្រោះទាំងអស់សរុបចំនួន ៦០០ ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុភ្លាមៗ៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


