ព័ត៌មានជាតិ
នគរបាលជាតិ បំភ្លឺពាក់ព័ន្ធករណីព្រះចៅអធិការវត្ត រាជបូណ៌ ក្នុងខេត្តសៀមរាប
ក្រោយមានការរិះគន់ជាច្រើននៅលើបណ្ដាញសង្គមtik tok និងបណ្ដាញសង្គមហ្វេសប៊ុក បាក់ព័ន្ធករណីព្រះគ្រូចៅអធិការវត្ត រាជបូណ៌ ដែលប្រើហិង្សាលើភិក្ខុ និងសាមណេរនោះមក ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេក្ដីបំភ្លឺមួយដើម្បីជូនដល់សារធាណៈជនបានជ្រាប។
ក្នុងសេក្ដីបំភ្លឺនេះបានតាមរយៈគេហទំព័រអគ្គស្នងការនគរបាលជាតិឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅលើបណ្ដាញសង្គម tik tok និងបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មានពាក់ព័ន្ធអំពើហិង្សាដែលកើតឡើងលើព្រះសង្ឃ ។

ឯកឧត្តម ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ជំនាញនៃនាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះធ្វើការស្រាវជ្រាវ និងបានរកឃើញថា ករណីប្រព្រឹត្តអំពើហិង្សាខាងលើ គឺបានកើតឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ដែលបង្កឡើងដោយព្រះគ្រូព្រះនាម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ហើយករណីនេះកើតចេញអំពីការអនុវត្តវិន័យលើភិក្ខុ និងសាមណេរមួយចំនួនដែលល្មើសវិន័យ ។
ផ្អែកតាមការបំភ្លឺរបស់ភិក្ខុ និងសាមណេរចំនួន៨អង្គ បានឲ្យដឹងថា ព្រះអង្គបានទទួលនូវការដាក់វិន័យពីសំណាក់ព្រះគ្រូចៅអធិការវត្តពិតប្រាកដមែន ព្រោះព្រះអង្គបានល្មើសនឹងវិន័យផ្ទៃក្នុងរបស់វត្ត ដូចជាការគេចវេះចូលរៀន ខ្ជិលច្រអូសធ្វើការងារក្នុងវត្ត មិនចូលរួមធ្វើអនាម័យ ចេញក្រៅវត្តរហេតរហូតគ្មានវិន័យ។ ភិក្ខុ និងសាមណេរទាំងនោះទទួលការដាក់វិន័យ ខ្លះទទួលពិន័យ ពីរ ទៅបីដង ដោយត្រូវរំពាត់ផ្ដៅចាប់ពី១រំពាត់ ដល់១០០រំពាត់ ។ ពេលដែលអនុវត្តវិន័យ ព្រះគ្រូចៅអធិការពុំបានអនុវត្តផ្ទាល់ទេ គឺបានបញ្ជាឲ្យព្រះសង្ឃព្រះនាម ហន សុខហេង ជាអ្នកវាយ រីឯព្រះគ្រូចៅអធិការគង់មើលរហូតដល់ការដាក់វិន័យត្រូវបានចប់សព្វគ្រប់។
ដោយឡែក ព្រះគ្រូចៅអធិការ ព្រះនាម ពិន សែម បានសារភាពថា ព្រះអង្គពិតជាបានដាក់ពិន័យដោយការស្តីបន្ទោស និងប្រើរំពាត់ផ្តៅវាយទៅលើភិក្ខុ និងសាមណេរ នៅក្នុងវត្តរាជបូព៌ ដែលប្រព្រឹត្តខុសវិន័យម្ដងហើយម្ដងទៀត រីឯរូបភាពដាក់វិន័យ គឺព្រះអង្គបញ្ជាឲ្យសាមណេរណាដែលបានកែប្រែខ្លួនរួចហើយ ជាអ្នកវាយទៅលើសាមណេរណាដែលមានកំហុសថ្មីៗមិនព្រមរាងចាល។

ព្រះគ្រូចៅអធិការបានបញ្ជាក់បន្ថែមថា ក្នុងការដាក់វិន័យនេះព្រះអង្គមានបំណងឲ្យព្រះសង្ឃគ្រប់អង្គគង់ក្នុងវត្តរាជបូព៌ ទទួលបានកិត្តិយស សេចក្តីថ្លៃថ្នូរ និងចៀសផុតពីការផ្ដន្ទាទោសដោយច្បាប់រដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ដោយមានការអនុញ្ញាតពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ករណីនេះជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុវត្តត្រឹមកម្រិតធ្វើកិច្ចសន្យាអប់រំ ណែនាំ ព្រះគ្រូព្រះនាម ពិន សែម ចៅអធិការវត្តរាជបូព៌ ឲ្យបញ្ឈប់ប្រព្រឹត្តអំពើហិង្សាលើភិក្ខុ និងសាមណេរចាប់ពីថ្ងៃនេះតទៅ ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


