ចរាចរណ៍
ថ្ងៃទី១៣មករា មានអ្នកស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ និងរបួស១៣នាក់
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣មករា នេះថា គិតត្រឹមម៉ោង១៤និង០០ ថ្ងៃទី១២ ខែមករា ដល់ម៉ោង១៤និង០០ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទូទាំងព្រះរាជណាចក្រកម្ពុជា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាលសរុប១៣នាក់។ ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ ភាគច្រើនកើតឡើងដោយសារបើកបរល្មើសល្បឿនកំណត់។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយកើតមានករណីគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់ ៣នាក់ របួសធ្ងន់ ៥នាក់ របួសស្រាល ១នាក់)។ មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ១នាក់ របួសធ្ងន់ ២នាក់ របួសស្រាល ២នាក់)។ និងមិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់ របួសធ្ងន់ ១នាក់ របួសស្រាល ២នាក់)។ ក្នុងរបាយការណ៍បញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ មាន១១នាក់មិនពាក់មួកសុវត្ថិភាព។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ក៏បានផ្ដាច់ជីវិតមនុស្ស៤នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់ផងដែរ ដោយកត្តាមួយចំនួនដូចជា ល្មើសល្បឿនកំណត់ មិនគោរពសិទ្ឋិ បត់គ្រោះថ្នាក់ ស្រវឹង និងកត្តាយាន។ នេះបើតាមរបាយការណ៍ដដែលបញ្ជាក់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន