Connect with us

ចរាចរណ៍

សង្ស័យស្រវឹង បើករថយន្តរេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ ខូចខាតអស់ ២ ផ្ទាំង

បានផុស

នៅ

បុរស​ម្នាក់ បើក​រថយន្ត​ស៊េរី​ទំនើប​ក្នុង​ល្បឿន​លឿន​សង្ស័យ​ស្រវឹង បាន​រេ​ចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ខូចខាត​អស់​ចំនួន ២ ផ្ទាំង សំណាងល្អ​គ្មាន​អ្នក​រង​របួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៤៥ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២១៧ សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត ១ គ្រឿង ម៉ាក ឡិច​ស៊ីស NX200T ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2CC-3635 តាម​បណ្ដោយ​ផ្លូវ ២១៧ ទិសដៅ​ពី​កើត​ទៅ​លិច សង្ស័យ​បើក​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​ខូចខាត​អស់​ចំនួន ២ ផ្ទាំង។ ចំណែក​រថយន្ត​ខូចខាត​អស់ ១ ចំហៀង ផ្នែក​ខាងស្ដាំ ទៅ​មុខ​លែង​រួច។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម