ចរាចរណ៍
រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់
រថយន្តកូរ៉េដឹកជ្រូក ១ គ្រឿង បើកគេចពីម៉ូតូ ១ គ្រឿង កំពុងឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវ ហើយដុំថ្មខឿនបានខ្ទាតប៉ះម៉ូតូនោះ បណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវ ១០០៣ ទល់មុខក្រសួងដែនដី ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តដឹកជ្រូក ១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-5190បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត តាមបណ្ដោយផ្លូវ ១០០៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូ ១ គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1AK-0660 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បើករ៉េពេញផ្លូវ តាមបណ្ដោយផ្លូវ ១០០៣ ទិសដៅស្របគ្នា។ បន្ទាប់មករថយន្តដឹកជ្រូកបានបើកគេចម៉ូតូ ក៏ជ្រុលបុកខឿនចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតជាច្រើនកង់ ហើយដុំថ្មខឿន បានខ្ទាតបុកម៉ូតូវ៉េវខាងលើរងរបួសអ្នកបើកត្រូវបានដឹកទៅសង្គ្រោះ។

ប្រភពដដែលបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តដឹកជ្រូក បានចុះពីរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល នៅអ្នករួមដំណើរម្នាក់។

ក្រោយកើតហេតុកម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនគរបាល នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វើការវាស់វែង និងយករថយន្ត ព្រមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយថ្ងៃក្រោយ៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


