ចរាចរណ៍
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
រថយន្តម៉ាក Fortuner មួយគ្រឿងពាក់ស្លាកលេខរដ្ឋ 21 2-8100 ដែលគេសង្ស័យទំនងជាដាច់ហ្រ្វាំង បានជ្រុលទៅបុករះពីក្រោយរថយន្ត២គ្រឿងដែលកំពុងឈប់រង់ចាំភ្លើងស្តុបបណ្ដាលរងការខូចខាត តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចស្តុប ៥០ម៉ែត្រ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពព័ត៍មានពីពលរដ្ឋអ្នកធ្វើដំណើរបានប្រាប់ថា មុនកើតហេតុគេបានឃើញបុរសម្នាក់បេីករថយន្ដមួយគ្រឿងម៉ាក Fortuner ពណ៍ខ្មៅ ពាក់ស្លាកលេខ រដ្ឋ21 2-8100 បើកបរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿន មិនដឹងជាបញ្ហាអ្វីនោះ ក៏ស្រាប់តែជិតដល់ស្តុបទៅហើយ តែរថយន្តបង្កមិនបន្ថយល្បឿននោះទេ ក៏ជ្រុលទៅបុកពីក្រោយរថយន្ដម៉ាក LEXUS RX350 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1642 រួចរុញទៅបុករថយន្ដម៉ាក MG ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2CE-3637 ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្ដាលអោយរថយន្ដទាំង៣គ្រឿងរងកាខូចខាតយ៉ាង ដំណំ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះមកធ្វេីការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


