ចរាចរណ៍
អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់
បុរសម្នាក់ ដែលគេស្គាល់ថាជាអធិការរងខណ្ឌ ៧ មករា បានបើករថយន្តលុចស៊ីស RX 330 ១ គ្រឿង ជិះជាលក្ខណៈគ្រួសារ ធ្លាក់ផ្លូវចូលទៅក្រោមស្ពាន បណ្តាលឲ្យរថយន្តក្រឡាប់ មានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់-ស្រាលចំនួន ៤ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ យប់ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតត្រង់ចំណុចស្ពានបាក់ ផ្លូវជាតិលេខ ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះ លី ឡាំ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត)។ ចំណែកអ្នករួមដំណើរទី១.ឈ្មោះ ឈុន ហ្គួចទៀង ភេទស្រី អាយុ ៣៦ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត)។ អ្នករួមដំណើរទី២.ឈ្មោះ ល ហ្គ ជ ភេទស្រី អាយុ ១៤ ឆ្នាំ ជាសិស្ស (ស្លាប់នៅកន្លែងកន្លែងកើតហេតុ)។ អ្នករួមដំណើរទី៣.ឈ្មោះ ល ជជ ភេទស្រី អាយុ ១៥ ឆ្នាំ ជាសិស្ស (រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា)។ អ្នករួមដំណើរទី៤.ឈ្មោះ ល សប៉ ភេទប្រុស អាយុ ១១ ឆ្នាំ ជាសិស្ស មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ (រងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកលុចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AU 8503 ជិះជាលក្ខណៈគ្រួសារ គ្នា ៥ នាក់ ប្តីប្រពន្ធ និងកូនប្រុស-ស្រី ៣ នាក់ ដោយបុរសជាឪពុកដែលគេស្គាល់ថាជាមន្ត្រីនគរបាល ១ រូប ផងនោះ បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយគេសង្ស័យថាអ្នកបើកងងុយដេកងោកមួយភាំង ទើបធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ពីលើផ្លូវចូលចំហៀងស្ពានដាំក្បាលក្រឡាប់ធ្លាក់ចូលដៃប្រឡាយក្រោមស្ពានដែលរីងទឹក រងការខូចខាតរថយន្ត ព្រមទាំងខ្ទាតមនុស្សចេញពីរថយន្តបណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់នៅក្រោមស្ពាន។

ក្រោយពេលកើតហេតុសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយសមត្ថកិច្ចប្រគល់ជូនការិយាល័យចរាចរណ៍រាជធានីភ្នំពេញស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំប្រគល់ជូនជនរងគ្រោះវិញ៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


