ព័ត៌មានអន្ដរជាតិ
ពូទីន៖ រុស្ស៊ីបើកចំហឲ្យអឺរ៉ុបចូលរួមក្នុងកិច្ចចរចាសន្ដិភាព ណាស់តែពួកគេបដិសេធ
លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីមិនជំទាស់នឹងការចូលរួមរបស់អឺរ៉ុបក្នុងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអាមេរិក ក្នុងគោលបំណងដោះស្រាយជម្លោះរយៈពេល៣ឆ្នាំក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែបានកត់សម្គាល់ថាគឺអឺរ៉ុបទៅវិញដែលបានច្រានចោលការចរចាណាមួយជាមួយទីក្រុងមូស្គូជាយូរមកហើយ។

ប្រធានាធិបតីរុស្ស៊ី បានលើកឡើងកាលពីថ្ងៃចន្ទទី២៤កុម្ភៈថា៖ «ការចូលរួមរបស់ពួកគេនៅក្នុងដំណើរការចរចាគឺចាំបាច់។ យើងមិនដែលបដិសេធនោះទេ យើងបានពិភាក្សាជាបន្តបន្ទាប់ជាមួយពួកគេ។ ពេលខ្លះ ក្រោមលេសនៃការធ្វើឲ្យរុស្ស៊ីបរាជ័យក្នុងសមរភូមិ ពួកគេជាអ្នកដែលមិនព្រមទាក់ទងជាមួយយើង។ ប្រសិនបើពួកគេចង់ត្រឡប់មកវិញ នោះវាមិនអីទេ»។
លោក ពូទីន បានបន្ថែមថា ប្រតិកម្មអវិជ្ជមានចំពោះកិច្ចពិភាក្សានៅទីក្រុងរីយ៉ាដរវាងរុស្ស៊ី និងអាមេរិកគឺធ្វើឡើងតាម «អារម្មណ៍ហើយគ្មានហេតុផល»។
លោក ពូទីន ក៏បាននិយាយផងដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំកិច្ចចរចាជម្លោះរុស្ស៊ី និងអ៊ុយក្រែនប្រកបដោយហេតុផល និងមិនមានមនោសញ្ចេតនា។
រុស្ស៊ី និងអាមេរិក បានបើកកិច្ចចរចាដំបូងស្តីពីអ៊ុយក្រែនកាលពីសប្តាហ៍មុននៅប្រទេសអារ៉ាប៊ីសាអូឌីត។ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន និងក្រុងកៀវ មិនត្រូវបានអញ្ជើញទេ ដែលបង្កឲ្យមានការជំទាស់ និងក្ដីព្រួយបារម្ភពីពួកគេ។
មេដឹកនាំរុស្ស៊ី បានបញ្ជាក់ថា លោកបានអនុម័តលើការស្នើដែលថា រុស្ស៊ី និងអាមេរិកអាចពិភាក្សាគ្នាអំពីការកាត់បន្ថយយ៉ាងស៊ីជម្រៅ រហូតដល់ ៥០% នៅក្នុងការចំណាយយោធា ដោយបន្ថែម៖ «យើងអាចឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក។ យើងមិនប្រឆាំងនឹងវាទេ។ គំនិតនេះហាក់ដូចជាល្អសម្រាប់ខ្ញុំ។ អាមេរិកកាត់បន្ថយចំនួន ៥០% ហើយយើងកាត់បន្ថយចំនួន ៥០% ហើយចិនអាចចូលរួមជាមួយពួកយើងនៅពេលក្រោយប្រសិនបើចង់ធ្វើដែរ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


