Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ត្រូវធ្វើឱ្យហ្មត់ចត់ មិនត្រូវមានការអន្តរាគមន៍ណាមួយឡើយ

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​នាយកដ្ឋាន​បញ្ជិកា និង​ភាគទាន នៃ​ ប​.​ស​.​ស ត្រូវ​ខិតខំ​ពង្រឹង​ការងារ​ឱ្យ​កាន់តែ​ហ្មត់ចត់ ក្នុង​ការចុះ​បញ្ជិកា សហគ្រាស គ្រឹះស្ថាន ការកំណត់​អត្តសញ្ញាណ​កម្មករ-និយោជិត ឬ​បុគ្គល​ស្វ័យ​និ​យោជន៍ ឱ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ ដោយ​ពុំ​មាន​ផ្ដល់​ការ​អន្ដរាគមន៍​ណាមួយ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​កុម្ភៈ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត ឆ្នាំ​ ២០២៥ របស់​នាយកដ្ឋាន​បញ្ជិកា និង​ភាគទាន នៃ​ ប​.​ស​.​ស​. កាលពី​រសៀល​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ​ ២០២៥ នៅ​សាល​មេត្តា ស្នាក់ការ​កណ្តាល ប​.​ស​.​ស​. រាជធានី​ភ្នំពេញ លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ ក៏បាន​សង្កត់ធ្ងន់​ចំពោះ​ការប្រមូល និង​ការត្រួតពិនិត្យ​លើ​ភាគទាន ដែល​សហគ្រាស គ្រឹះស្ថាន​បង់​ជា​ប្រចាំខែ​នៅ​ទូទាំងប្រទេស ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវមាន​យន្ដការ​រំលឹក​ជាប្រចាំ​ចំពោះ​សហគ្រាស គ្រឹះស្ថាន​ណា​ដែល​ភ្លេច ឬ​យឺតយ៉ាវ​ក្នុង​ការបង់ មុននឹង​ឈានដល់​ការអនុវត្ត​នីតិវិធី​បន្ទាប់ ដើម្បី​ធានា​នូវ​ភាពត្រឹមត្រូវ ច្បាស់លាស់ និង​បត់បែន រក្សា​នូវ​អត្ថប្រយោជន៍​ផ្សេងៗ របស់​កម្មករ-និយោជិត។

លោក​បណ្ឌិត​អគ្គនាយករង ក៏បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់ នៃ​នាយកដ្ឋាន​បញ្ជិកា និង​ភាគទាន ដែល​កន្លងមក​បាន​អនុវត្ត​ការងារ​ទៅដោយ​រលូន និង​សូម​រក្សា​ជំហរ​នេះ ដើម្បី​បន្ដ​ចូលរួម​សកម្មភាព​ការងារ​ជាមួយ​អង្គភាព​ឱ្យ​កាន់តែ​រីកចម្រើន​ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​បន្ថែម​ទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១២ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១២ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២០ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម