ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងបន្តដាក់ពន្ធឆ្លើយតប ទោះបីរដ្ឋមន្រ្តីរតនាគារថាប្រទេសផ្សេងៗអាចជៀសវិធានការនេះក្ដី
សេតវិមានបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងនៅតែអនុវត្តវិធានពន្ធឆ្លើយតបឱ្យស្មើគ្នា ឬ Reciprocal Tariff តាមកាលកំណត់ថ្ងៃទី ២ ខែមេសា ទោះបីជារដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent លើកឡើងមុននោះថា វាអាចមានការពន្យារ ហើយប្រទេសផ្សេងៗអាចជៀសវាបានក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មន្ត្រីសេតវិមាន បាននិយាយថា៖ «ពន្ធគយត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី ២ ខែមេសា។ លុះត្រាតែរបាំងពន្ធគយ និងរបាំង(ពាណិជ្ជកម្ម) ក្រៅពន្ធគយ មានភាពស្មើគ្នា ឬសហរដ្ឋអាមេរិកដាក់ពន្ធខ្ពស់ជាង»។
មុននោះ លោក Bessent ឯណោះវិញ បានប្រាប់កម្មវិធី «Mornings with Maria» របស់ទូរទស្សន៍ Fox Business Network ថា លោក ត្រាំ នៅថ្ងៃទី ២ ខែមេសា នឹងផ្តល់ឱ្យប្រទេសដៃគូពាណិជ្ជកម្មនូវអត្រាពន្ធឆ្លើយតបរបស់អាមេរិក ទៅតាមអត្រាពន្ធដែលពួគគេដាក់លើទំនិញអាមេរិក ឬរបាំងពាណិជ្ជកម្មដែលពួកគេមាន ការក្រឡុកអត្រាការប្រាក់ និងកត្តាផ្សេងៗទៀត»។ យ៉ាងណាមិញ លោកបន្ថែមថា ប្រទេសផ្សេងៗអាចចរចា ដើម្បីបញ្ចៀស «ជញ្ជាំងពន្ធ» បាន។
លោក Bessent បានបន្តយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី ២ ខែមេសា ប្រទេសនីមួយៗនឹងទទួលបានតួលេខដែលយើងជឿថា តំណាងឱ្យអត្រាពន្ធគយរបស់ពួកគេ។ សម្រាប់ប្រទេសខ្លះ វាអាចទាបខ្លាំង សម្រាប់ប្រទេសខ្លះទៀត វាអាចខ្ពស់ខ្លាំង»។
លោក Bessent បានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាត្រឹមថ្ងៃទី ២ ខែមេសា ពន្ធគយមួយចំនួនអាចនឹងត្រូវបានជៀសវាង ប្រសិនបើកិច្ចព្រមព្រៀងណាមួយសម្រេចឡើង ឬប្រទេសនានាអាចនឹងចង់ចរចានៅពេលដែលពួកគេឃើញអត្រាពន្ធគយរបស់ខ្លួន»។
ក្រៅពីនេះ លោក Bessent ក៏បានលើកឡើងផងដែរថា ប្រទេសដែលមិនកាត់បន្ថយរបាំងពាណិជ្ជកម្ម នឹងប្រឈមមុខនឹងពន្ធខ្ពស់ ដើម្បីការពារសេដ្ឋកិច្ច កម្មករ និងឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។
ការលើកឡើងរបស់លោក Bessent មានន័យថា ខណៈវិធានការពន្ធនឹងត្រូវប្រកាសឡើងនាថ្ងៃទី ២ មេសា ការអនុវត្តនៃវិធានការនេះអាចត្រូវបានពន្យារ ដើម្បីទុកពេលវេលាសម្រាប់ការចរចា។ ប៉ុន្តែមន្ត្រីសេតវិមានបាននិយាយថា កិច្ចព្រមព្រៀងបែបនេះ ត្រូវតែចរចាជាមុនដើម្បីជៀសវាងពន្ធថ្មី៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


