ចរាចរណ៍
ជនជាតិចិនម្នាក់ បើករថយន្តបុករះបង្កការខូចខាតកង់បីខ្មែរ-ម៉ូតូ ០២ គ្រឿង និង របួសមនុស្សម្នាក់
រថយន្ត ០១ គ្រឿង បើកដោយជនជាតិចិនម្នាក់ បុករះ រួចរត់គេច បង្កឲ្យមនុស្សម្នាក់រងរបួស ក្រឡាប់កង់បីខ្មែរពីចំណុចក្បែរវត្តមហាមន្ត្រី មកឃាត់បាននៅក្បែរផ្សារអូរឫស្សី ក្រោយប៉ះជាមួយម៉ូតូគ្រឿងទៀត ទើបចាប់បាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០ នាទី ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវលេខ ១៨២ កែងផ្លូវលេខ ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ត ០១ គ្រឿង ម៉ាក AUDI A8L ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-2567 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតឡើងខឿនទៅបុកកង់បីខ្មែរពេញទំហឹង បណ្តាលឲ្យក្រឡាប់ និងធ្វើឲ្យម្ចាស់កង់បីរងរបួស បញ្ជូនទៅមន្ទីរពេទ្យ។ ភ្លាមៗ ជនជាតិចិន បានបន្តបើករត់គេចឆ្លងកាត់ផ្សារនាគមាស កាត់បុរីកីឡា រហូតបើកមកដល់ចំណុចក្បែរផ្សារអូរឫស្សី លើបណ្ដោយផ្លូវលេខ ១៨២ កែងផ្លូវលេខ ១៤១ បានទៅប៉ះម៉ូតូ ០១ គ្រឿងទៀត ទើបព្រមឈប់រថយន្តលែងទៅមុខ។ ស្របពេលនោះសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចឃាត់បុរសជនជាតិចិនខាងលើយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានហៅរថយន្តស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


