ព័ត៌មានជាតិ
ករុណា ពេជ្រ រៀបចំអាហារនិងផ្លែឈើស្រស់ៗជូនបុគ្គលិកថោន ដែលកំពុងធ្វើចត្តាឡីស័ក
ពិតជាធ្វើឲ្យហាជននិងអ្នកគាំទ្រកាន់តែសរសើរចំពោះទឹកចិត្តដ៏ល្អពីសំណាក់តារាប្រុសលោក ករុណា ពេជ្រ ដែលបានជួយគិតគូរដល់បងប្អូននិងមិត្តភ័ក្ដិរួមទ្រនំក្នុងផលិតកម្មថោននិងស្ថានីយទូរទស្សន៍ថោនដែលកំពុងធ្វើចត្តាឡីស័ក។
លោក ករុណា ពេជ្រ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំទាំងអាហារ៣ពេលនិង សម្ភារ:ផ្សេងៗពីសំណាក់លោកជំទាវឧកញ៉ាអគ្គនាយិកា ថោនគ្រុប រួចមក ថ្ងៃនេះលោកបានឆ្លៀតពេល ហើយក៏សូមអនុញ្ញាត្តចូលរួមបន្ថែមក្នុងស្មារតីទឹកចិត្ត សេចក្តីស្រលាញ់ មនោសញ្ចេតនា ជាច្រើននៅកន្លែងមួយនេះ។

អាហារដែលលោក ករុណា ពេជ្រ បានរៀបចំនោះរួមមាន, ក្រូចឃ្វិចផ្អែម៨កេះធំ , ត្រីខ១០០កំប៉ុង , ពងមាន់១០០គ្រាប់ ជូនដល់បងប្អូនបុគ្គលិក ថោន ដែលកំពុងធ្វើចត្តាឡីស័ករួមគ្នាក្នុងស្ថានីយទូរទស្សន៍ថោន។
លោកថា ទីកន្លែងមួយនេះមិនត្រឹមតែជាកន្លែងការងាររបស់លោកប៉ុណ្ណោះទេ គឺជាថ្នាក់រៀនមួយបន្ថែមទៀតសម្រាប់លោក អស់រយ:ពេលជាង១០ឆ្នាំកន្លងមក។

លោក ករុណា ពេជ្រ បានបន្តទៀតថា អនុស្សាវរីយ៍ជាច្រើនជាមួយបងប្អូនបុគ្គលិក ថ្នាក់ដឹកនាំ ចាស់ ថ្មី ជាច្រើននាក់បានខិតខំបង្កើតស្នាដៃជាច្រើនរៀងៗខ្លួន ទើបធ្វើឲ្យបងប្អូនស្គាល់ពីផលិតកម្ម ថោន ដែលជាហេតុធ្វើឲ្យតារាចម្រៀងប្រុសស្រី ថ្មីចាស់ គ្រប់រូប មានការទទួលស្គាល់យ៉ាងច្រើនក្នុងស្រទាប់មហាជន ហើយអ្វីដែលលោកកំពុងមានថ្ងៃនេះ គឺមួយផ្នែកធំបានមកពីការរួមចំណែករបស់បងប្អូនទាំងអស់គ្នាដែលជាបុគ្គលិកថោនគ្រប់រូបនេះហើយ។

លោកបន្ថែមថា ទោះបីពេលនេះលោកមិនសូវបានរួមការងារជាមួយបងប្អូនទាំងអស់គ្នាដូចមុន ក៏លោកនៅតែគិតថា ពួកយើងដូចជាបងប្អូន ដូចជាមិត្តល្អ ហើយក្នុងពេលនេះដែរបងប្អូនកំពុងធ្វើចត្តាឡីស័ករួមគ្នា ហើយទទួលបានលទ្ធផលនៃការធ្វើតេស្តលើកទីមួយគឺអវិជ្ជមានក៏បងប្អូននៅតែបន្ត ធ្វើចត្តាឡីស័ក តាមគោលការណ៍របស់ក្រសួងសុខាភិបាលយ៉ាងប្រុងប្រយ័ត្នហើយសូមជូនពរបងប្អូន ទទួលបានលទ្ធផលល្អបន្តទៀត និង មានសុខភាពល្អគ្រប់គ្នា ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


