Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

បានផុស

នៅ

ប្រទេសជប៉ុន បានប្រកាស​បន្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើងរយៈពេល ២​ឆ្នាំបន្ថែមទៀត ដោយ​នៅ​តែ​អនុវត្ត​ការ​ហាមឃាត់ពាណិជ្ជកម្ម​​​រវាង​ប្រទេស​ទាំង​២​រហូតដល់ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២៧។

(រូបថត៖ ShutterStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yoshimasa Hayashi រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន បាននិយាយ​នៅថ្ងៃ​ទី​៨​ខែ​មេសា​នេះ​ថា ការសម្រេចចិត្តនេះគឺជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីល​បាលិស្ទិក​​​ឥត​ឈប់ឈរ​ និងការចាប់ពង្រត់ជនជាតិជប៉ុន​​ដោយ​កូរ៉េ​ខាង​ជើង​កាល​ពី​អំឡុង​ទសវត្សរ៍​​១៩៧០ និង១៩៨០។

រដ្ឋាភិបាល​ក្រុង​តូក្យូ បានដាក់ទណ្ឌកម្មឯកតោភាគី​នេះ​ជាលើកដំបូងក្នុងឆ្នាំ​២០០៦ ហើយបានបន្ត​រហូត​មកទល់​នឹង​បច្ចុប្បន្ន ដើម្បីដាក់សម្ពាធ​ក្រុងព្យុងយ៉ាង​ឲ្យ​បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន​ ព្រម​ទាំង​ដោះស្រាយបញ្ហាការចាប់ពង្រត់​ជន​ជាតិ​ជប៉ុន។ រដ្ឋាភិបាល​ជប៉ុន​ប្រកាន់​ជំហរ​ថា វិធានការ​ទាំង​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ការ​លើក​កម្ពស់​សន្តិសុខ​ក្នុង​តំបន់ និង​ដោះស្រាយ​​បញ្ហា​រវាង​ប្រជាជាតិ​ទាំង​ពីរ​ដែល​កើត​ឡើង​តាំង​ពី​រាប់​ទសវត្សរ៍​មុន​មក​ម៉្លេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម