ព័ត៌មានជាតិ
ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ជនជាតិដើមភាគតិច នៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ឈប់សម្រាក់ពីការងារ ដើម្បីរៀបចំគ្រឿងសក្ការៈបូជា ជូនទេវតាថ្មី មិនខុសអ្វីពីប្រជាជនខ្មែរនោះទេ។ ការឈប់សម្រាកនេះ ក៏នៅជួបជុំបងប្អូន ជូនបាយឪពុកម្ដាយ ស្រដៀងនឹងជនជាតិខ្មែរដែរ ក៏មានការដឹងគុណឪពុកម្តាយ និងព្រលឹង តាមរយៈជូនម្តាយម្ហូបអាហារ ជាលុយកាក់ សម្លៀកបំពាក់ គ្រឿងឧបភោគបរិភោគរួចរាល់ ក៏រៀបចំតុកៅអី ជូនលោកអ្នកមានគុណ ដើម្បីងូតទឹកជូនឲ្យគាត់ មានភាពត្រជាក់ត្រជុំ សប្បាយរីករាយ បន្ទាប់ពីនោះទៅអុជធូបបូជាជូន ម្តាយ ឬ ឪពុក ដែលស្លាប់បានបងជីវិត ឬ ព្រលឹងដូនតា សាច់ញាតិ នៅមុនពិធីបុណ្យចូលឆ្នាំផងដែរ។

កាយវិការនៃការតបស្នងសងគុណនេះ តាមរយៈការក្រាបសំពះ របស់កូនចៅ ទៅកាន់ឪពុកម្តាយ ងូតទឹកជូនឪពុកម្តាយ ដើម្បីឲ្យគាត់ ជូនពរវិញរកស៊ីមានបាន នៅក្នុងឆ្នាំថ្មី រួចផុតពីជម្ងឺដម្កាត់ ហើយក៏ជាការដឹងគុណ មាតាបិតា ដែលបង្កើតមកខិតខំប្រឹង ចិញ្ចឹមបីបាច់រក្សា អប់រំទូន្មានឲ្យដើរតាមគន្លងធម៌ ផ្គត់ផ្គង់សម្ភារៈរៀនសូត្រ តាំងពីតូចដល់ធំដឹងក្តី រៀបការឲ្យទៅជាគ្រួសារ ចែកទ្រព្យសម្បត្តិកេរ្តិ៍អាករ ។

លោក ផាន់ ថងលៀន លោកជាជនជាតិដើមភាគតិចទំពួន បានប្រាប់ថា នៅរៀងរាល់ឆ្នាំមួយៗ កូនរបស់គាត់ចំនួន ៧ នាក់ សុទ្ធតែរៀបការ រួចរាល់អស់ហើយ នៅពិធីចូលឆ្នាំ និងផ្សេងៗទៀត តែងកូនៗនិងចៅៗ យកបាយម្ហូប នំចំណី បង្អែមចំអាប សម្លៀកបំពាក់ លុយកាក់ទៅជូនគាត់ ។ នៅមុនពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរឆ្នាំនេះ ក៏មុនខុសពីឆ្នាំមុនផង បន្ទាប់ពីកូនៗ ជូនបាយម្ហូបអាហារ គាត់ជូនពរកូនចៅ ឲ្យរកស៊ីមានបាន និងសុំឲ្យទេវតាឆ្នាំថ្មី ជួយថែរក្សាកូនចៅ ឲ្យប្រកបតែសេចក្តីសុខ ការប្រកបការងាររីកចម្រើន និងមានសុភមង្គលនៅក្នុងក្រុមគ្រួសារ ។

ជនជាតិដើមភាគតិច ខេត្តរតនគិរី នៅគ្រប់ផ្ទះ ការគោរពប្រតិបត្តិ ម្តាយឪពុកនេះ នៅពេលមានបុណ្យទានផ្សេងៗ នេះមានតាំងពីដូនតា យូរយារណាស់មកហើយ មិនត្រូវត្រឹមតែការគោរព ឪពុកម្តាយ នៅរស់រានមានជីវិតប៉ុណ្ណោះនោះទេ ប៉ុន្តែ សូម្បីតែម្តាយឬឪពុកដែលស្លាប់បាត់បង់ជីវិតទៅហើយក្តី ក៏នៅតែអុជទានធូប ចំពោះរូបថតដែលដាក់តាំងនៅផ្ទះកូនពៅបង្អស់ ដើម្បីជូននំចំណីលុយកាក់ គោលបំណងឲ្យជួយឲ្យបានសេចក្តីសុខចម្រើន ជួយមើលបីបាច់ថែក្សាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


