ព័ត៌មានអន្ដរជាតិ
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់
គិតត្រឹមព្រឹកថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យសង្ក្រាន្តរយៈពេល៥ថ្ងៃនៅប្រទេសថៃ មានចំនួន១៧១នាក់ ខណៈ ១ ២០៨នាក់រងរបួស។

តាមការចុះផ្សាយរបស់ Bangkok Post, តួលេខនេះគឺគិតចាប់ពីថ្ងៃទី១១ដល់១៥ខែមេសា ហើយករណីភាគច្រើនគឺបង្កឡើងដោយការបើកបរហួសល្បឿនកំណត់។
យោងតាមនាយកដ្ឋានគ្រប់គ្រងនិងបង្ការគ្រោះមហន្តរាយ, ខេត្តដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេគឺ Phatthalung មាន៤៤ករណី ខណៈកន្លែងមានមនុស្សស្លាប់ច្រើនជាងគេគឺទីក្រុងបាងកក ១៥នាក់ ចំណែកខេត្តដែលមានមនុស្សរបួសច្រើនបំផុតគឺ Lampang ៤៧នាក់។
យ៉ាងណាក្តី តួលេខនេះគឺធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបើគិតចាប់ពីថ្ងៃទី១១ដល់១៥ខែមេសាឆ្នាំ២០២៤ គឺមានគ្រោះថ្នាក់ចរាចរណ៍ ១ ៥៦៤ករណី ស្លាប់មនុស្ស២០៦នាក់ និងរបួស ១ ៥៩៣នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៧ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី