Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំ ៣ ថ្ងៃ​ ទេសចរ​មក​លេង​ខេត្តក្រចេះ​ កើន​ឡើង​ ២៦% មាន​ប្រមាណជិត ៣០ ម៉ឺននាក់

បានផុស

នៅ

រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តក្រចេះ ប៉ុន្មានជិត ៣០ ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានមានការកើនឡើងចំនួន ២៦.៤៣ ភាគរយ។ នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។

យោងតាមរបាយការណ៍ ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១ ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៥៧.២៣៩ នាក់, ថ្ងៃទី ២ ចំនួន ៨២.៦៥៣ នាក់ និងថ្ងៃទី ៣ ទទួលបានភ្ញៀវទេសចរ ចំនួន ១៥៥.៨៤៣ នាក់ សរុបរួមរយៈពេលបីថ្ងៃ នៃពិធីចូលឆ្នាំប្រពៃណីជាតិទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ចំនួន ២៩៥.៧៣៥ នាក់។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តក្រចេះ នៅបន្តរៀបចំសង្ក្រាន្តក្នុងទីរួមខេត្ត រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្តអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម