Connect with us

ព័ត៌មានជាតិ

កម្ពុជា បន្តមានភ្លៀងធ្លាក់ តែមិនមានផ្គររន្ទះ ឬខ្យល់កន្ត្រាក់ទេ

បានផុស

នៅ

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តមានភ្លៀងធ្លាក់លើផ្ទៃដីត្រឹម១០% តែមិនមានផ្គររន្ទះ ឬខ្យល់កន្ត្រាក់នោះទេ។ ការមានភ្លៀងធ្លាក់ត្រឹម១០%នេះ ដោយសារសម្ពាធទាបគ្រប​ដណ្តប់លើព្រះរាជាណាចក្រកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេ មេគង្គក្រោម។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

តាមការប្រកាស ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តពោធិ៍សាត់ បាត់ដំបង ស្វាយរៀង និងត្បូងឃ្មុំ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២,៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តប៉ៃលិន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២ នាទីutes មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

កីឡា១៨ នាទីutes មុន

គួរ​ឲ្យ​ស្ដាយ!​ កីឡាសក្ដានុពល​កម្ពុជា​ «​​ហែល​ទឹក​ពាក់​ជើង​ទា​មិន​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ»

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារាជើងចាស់ចិន​​ Li Baotian ​បាន​ទទួល​ការគោរព​និង​កោត​សរសើរ ព្រោះ​ការបដិសេធ​ផ្សាយ​បោកប្រាស់​​មហាជន​

ព័ត៌មានជាតិ២១ នាទីutes មុន

UN-ESCAP ប្តេជ្ញាគាំទ្រគោលនយោបាយជាតិសកម្មភាពមីន និងការអភិវឌ្ឍរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

UN៖ អំពើហិង្សា​នៅ​ហៃទី​ខិតជិត​ដល់​ចំណុច​​​​មួយ​ដែលគ្មានថ្ងៃស្រោចស្រង់​​វិញ

សុខភាព២១ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២២ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម