ព័ត៌មានអន្ដរជាតិ
អ្នកទោសនយោបាយមីយ៉ាន់ម៉ា ២០នាក់ បានស្លាប់ដោយសារគ្រោះរញ្ជួយដី
គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា បានសម្លាប់អ្នកទោសចំនួន៣០នាក់ រួមទាំងអ្នកទោសនយោបាយ២០ នាក់ និងរបួសជាង ២៨០នាក់ ក្នុងចំណោមអ្នករងគ្រោះរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី២២ខែមេសានេះ។

អង្គការចំនួន៧ ដែលជួយអ្នកទោសនយោបាយ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ដោយរាយការណ៍អំពីជនរងគ្រោះដែលជាអ្នកទោសនយោបាយក្នុងហេតុការណ៍រញ្ជួយដីដ៏វិនាសកម្មកាលពីខែមុន។ អ្នកទោសរាប់ពាន់នាក់ រួមទាំងអ្នកទោសនយោបាយរាប់រយនាក់ ដែលរបបយោធាមីយ៉ាន់ម៉ាចាប់ដាក់ពន្ធនាគារដោយសារតែសកម្មភាពប្រឆាំងរបបសឹក កំពុងត្រូវបានឃុំឃាំងនៅក្នុងពន្ធនាគារ Obo ដែលជាគុកធំទីពីរក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីពន្ធនាគារ Insein ទីក្រុង Yangon។
យោងតាមអង្គការទាំងនេះ ក្នុងអំឡុងពេលរញ្ជួយដី អគារពន្ធនាគារមួយចំនួនបានបាក់រលំ។ លើសពីនេះរបបយោធាបានបិទព័ត៌មានអ្នកទោសស្លាប់ និងរបួសនៅពន្ធនាគារ Obo ហើយអាជ្ញាធរពន្ធនាគារបានគំរាមកំហែងអ្នកទោសនយោបាយដោយធ្វើការផ្លាស់ទីពួកគេ។
យោងតាម បណ្តាញអ្នកទោសនយោបាយមីយ៉ាន់ម៉ា (PPNM) របបយោធាមីយ៉ាន់ម៉ាគ្រោងនឹងផ្លាស់ប្តូរអ្នកទោសនយោបាយដែលមិនព្រមស្នាក់នៅអគារដែលរងការខូចខាតទៅពន្ធនាគារ Tharyarwaddy ក្នុងតំបន់ Bago ខណៈការផ្លាស់ទីលំនៅបែបនេះនឹងបង្កការលំបាកដល់សាច់ញាតិក្នុងការបញ្ជូនអាហារ និងសម្ភារចាំបាច់ផ្សេងទៀត ដូចជាថ្នាំពេទ្យទៅឱ្យអ្នកទោស។

ក្រុមអង្គការទាំងនោះក៏បានអំពាវនាវឲ្យក្រុមសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសហប្រជាជាតិយកចិត្តទុកដាក់ចំពោះលក្ខខណ្ឌដ៏យ៉ាប់យ៉ឺនរបស់អ្នកទោសនយោបាយផងដែរ ព្រោះអ្នកទោសនយោបាយដែលរងផលប៉ះពាល់ដោយការរញ្ជួយដីមិនបានទទួលជំនួយពីភ្នាក់ងារជំនួយក្នុងស្រុក និងអន្តរជាតិទេ ហើយអ្នករងរបួសមិនថាផ្លូវកាយ ឬផ្លូវចិត្ត មិនទទួលការព្យាបាលត្រឹមត្រូវនៅក្នុងពន្ធនាគារនោះទេ។
យោងតាមការបញ្ចេញព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ខែមីនាបានកើនឡើងដល់ ៣៧៣៥នាក់ របួស៥១០៨ នាក់និង ១២០ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃអាទិត្យ ។ ប៉ុន្តែបើយោងតាម Mizzima News បានរាយការណ៍ថា មានអ្នកស្លាប់រហូតដល់៥៣៥២នាក់ របួស ៧១០៨នាក់ និងបាត់ខ្លួន ៥៣៨នាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


