សន្តិសុខសង្គម
ភ្លៀងលាយផ្គររន្ទះបាញ់សម្លាប់សត្វគោពលរដ្ឋងាប់៤ក្បាល
គោចំនួន៤ក្បាលត្រូវបានរន្ទះបាញ់បណ្តាលឲ្យងាប់ព្រមគ្នានេះ ក្នុងនោះមានមេសម្រាប់បន្តពូជ៣ក្បាល និងឈ្មោល១ក្បាល ខណៈកំពុងដើរសុីស្មៅជុំគ្នានៅក្បែរដើមឈើកណ្តាលវាលស្រែស្រប។ នេះបើតាមការលើ
កឡើងពីអ្នកភូមិនៅក្បែរកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី នៅចំណុចគ្រឹះខ្លុង ក្នុងភូមិបឹងប្រី
ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេធំលាយឡំផ្គររន្ទះ ក៏បានបាញ់សត្វគោអ្នកភូមិងាប់អស់ចំនួន ៤ក្បាល ក្នុងនោះមេ៣ក្បាល និងឈ្មោល១ក្បាល ដែលជារបស់ម្ចាស់ឈ្មោះ ស៉ិម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្រុមទី១៣ ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

បុរសវ័យ៤៦ឆ្នាំរូបនេះថា លោកសោកស្តាយពន់ពេក ពេលដឹងថា គោសម្រាប់បន្តពូជត្រូវបានរន្ទះបាញ់គោខ្លួនងាប់គ្មា
នសល់បែបនេះ ខណៈលោកសង្ឃឹមថា គោទាំងនេះជាទ្រព្យដ៏សំខាន់មួយសម្រាប់ បង្កើនជីវភាពគ្រួសារលោកទៅថ្ងៃខាង មុខ
តែពេលនេះ ការរំពឹងបន្តពូជក៏ខ្លាយជា កាប់សាច់លក់ទៅវិញ។លោកថា បើទោះយ៉ាងណាកម្រៃ ដែលបានពីការលក់សា
ច់លោកនឹងផ្សែផ្សំទិញ មកចិញ្ចឹមបន្តទៀត សម្រាប់ដោះបន្ទុកគ្រួសារ នៅគ្រាខាងមុខ តាមតម្រូវការចាំបាច់ណាមួយនៅក្នុង
គ្រួសារ ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


