សន្តិសុខសង្គម
«ធី ដៃមួយពាន់» ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានី ត្រូវបានឃាត់ខ្លួន
កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៤៨នាទីទៀបភ្លឺ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនករណីកន្លងមក។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយជនសង្ស័យធ្វើសកម្មភាពចូលបន្លំលួចលុយពីស្រ្តីម្នាក់បានសម្រេច នៅក្នុងផ្ទះលេខ៤៨០ ផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។
ជនសង្ស័យមានឈ្មោះ ប៊ុន ធី ហៅ ធីដៃមួយពាន់ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ (ម្តុំផ្សារទួលគោក) ផ្លូវមិនចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូត ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LM-3496 (របស់ជនសង្ស័យធ្វេីសកម្មភាព)។
បើតាមសមត្ថកិច្ច ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញនាំយកទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនិតិវិធីច្បាប់៕

-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


