ជីវិតកម្សាន្ដ
តារាជើងចាស់ចិន Li Baotian បានទទួលការគោរពនិងកោតសរសើរ ព្រោះការបដិសេធផ្សាយបោកប្រាស់មហាជន
តារាសម្តែងជើងចាស់របស់ចិន លោក Li Baotian ត្រូវបានទស្សនិកជនជាច្រើនស្រលាញ់ មិនត្រឹមតែទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់របស់គាត់ប៉ុណ្ណោះទេ ថែមទាំងមានបេះដូង និងចំណង់ចំណូលចិត្តចំពោះអាជីពទៀតផង។ គាត់មានរបៀបរស់នៅដ៏សាមញ្ញ ព្រងើយកណ្តើយនឹងទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះ ខណៈដែលតារាផ្សេងៗសង្វាតរកទ្រព្យសម្បត្តិស្ទើររកពេលសម្រាកមិនបាន។

លោក Li Baotian គឺជាតារាសម្ដែងជើងចាស់ក្នុងឧស្សាហកម្មភាពយន្តកម្សាន្តចិន អស់រយៈពេលជាយូរណាស់មកហើយ។ មិនតែប៉ុណ្ណោះ ទស្សនិកជនក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានស្គាល់គាត់តាមរយៈការសម្ដែងដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងភាពយន្តចិនបុរាណជាច្រើនរឿងក្នុងពេលកន្លងមក។ ដោយមិនត្រឹមតែស្រលាញ់ទេពកោសល្យក្នុងការសម្ដែងប៉ុណ្ណោះទេ តារាចិនជើងចាស់រូបនេះ ថែមទាំងមានភាពស្មោះត្រង់ និងក្រមសីលធម៌ការងារ ដែលកម្រមានក្នុងវិស័យសិល្បៈ។
ពេញមួយអាជីពរបស់តារាសម្ដែងវ័យ៧៨ឆ្នាំ គាត់បដិសេធយ៉ាងម៉ឺងម៉ាត់នូវការផ្តល់ជូនការផ្សាយពាណិជ្ជកម្មទាំងឡាយណា ទោះបីជាឲ្យថ្លៃថតនោះដល់រាប់សិបពាន់លានដុល្លារក៏ដោយ។ ជាការកត់សម្គាល់ ក្នុងឆ្នាំ២០០៣ បន្ទាប់ពីទទួលបានជោគជ័យក្នុងខ្សែភាពយន្ត «Magic Doctor Xi Lai Le» រូបលោកបានទទួលការអញ្ជើញជាបន្តបន្ទាប់ដើម្បីបង្ហាញមុខក្នុងការផ្សាយពាណិជ្ជកម្ម ជាពិសេសពីក្រុមហ៊ុនផលិតឱសថ។ ក្រុមហ៊ុនមួយថែមទាំងបានស្នើបង់ប្រាក់ឲ្យគាត់រហូតដល់២០លានយ័ន (២,៧៤២,៥៨២ដុល្លារ) ដើម្បីធ្វើជាទូតសុឆន្ទៈឲ្យម៉ាកយីហោ។
ទោះជាយ៉ាងណាក៏ដោយ តារាជើងចាស់រូបនេះបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគាត់បានបដិសេធរាល់ការអញ្ជើញឲ្យសហការក្នុងការផ្សាយពាណិជ្ជកម្មទាំងនោះ។ តារាសម្ដែងរូបនេះបានពន្យល់ថា លោកមិនចង់ពឹងលើភាពល្បីល្បាញដើម្បីរកប្រាក់ ដោយមិនខ្វល់ថាផលិតផលនោះមានប្រសិទ្ធភាពឬអត់នោះទេ។
អ្វីដែលចម្លែកនោះគឺលិខិតអញ្ជើញសុទ្ធតែមកពីក្រុមហ៊ុនឱសថ។ លោកបានបន្តថា៖«ខ្ញុំគិតថាវាគ្រោះថ្នាក់ខ្លាំងនិងមិនអាចទាយទុកមុនសម្រាប់សុខភាពខ្ញុំខ្លួនឯងមិនធ្លាប់ប្រើថ្នាំទាំងនេះទេ អ៊ីចឹងខ្ញុំមិនអាចបោកបញ្ឆោតទស្សនិកជនបានទេ គេអាចទិញផលិតផលបានព្រោះស្រឡាញ់និងជឿជាក់លើអ្នកសិល្បៈ ប៉ុន្តែចុងក្រោយបើមានផលប៉ះពាល់គាត់និងសាច់ញាតិ នឹងទទួលខុសត្រូវ ខ្ញុំមិនអាចបោកគេបាន»។
មិនតែប៉ុណ្ណោះ តួចិនរូបនេះក៏ជឿជាក់ដែរថា ប្រសិនបើគាត់ទទួលយកការផ្សាយពាណិជ្ជកម្ម នោះរូបភាពរបស់គាត់នៅក្នុងខ្សែភាពយន្ត និងក្នុងជីវិតពិតនឹងមានភាពច្របូកច្របល់ ដែលជារឿងអយុត្តិធម៌ចំពោះតួអង្គដែលគាត់សម្តែង។
យ៉ាងណាមិញ រឿងរ៉ាវរបស់តារាប្រុស Lee Bao-Tian បដិសេធមិនទទួលយកការផ្សាយពាណិជ្ជកម្មម្តង ធ្វើឲ្យផ្អើលពេញហាងចិនជាយូរមកហើយ។ ក្រៅពីមតិមួយចំនួនដែលគោរពភាពស្មោះត្រង់របស់ខ្លួន តារាសម្ដែងក៏ប្រឈមនឹងការធ្វើពហិការពីមិត្តរួមការងារ និងម៉ាកយីហោជាច្រើន ព្រោះគេចាត់ទុកថាជាមនុស្សល្ងង់ និងក្រអឺតក្រទមពេកក្នុងអាជីព។ជាពិសេស លោកជាតារាដែលមានចរិតប្លែក កម្ររកឃើញក្នុងវិស័យសិល្បៈចិន។ បន្ទាប់ពីជាង ៤០ ឆ្នាំនៅក្នុងអាជីពទ្រព្យសម្បត្តិដ៏មានតម្លៃតែមួយគត់របស់គាត់គឺជាការងារពេញមួយជីវិតរបស់គាត់។
គួរបញ្ចាក់ដែរថា Li Baotian កើតនៅឆ្នាំ ១៩៤៦ នៅទីក្រុង Xuzhou ខេត្ត Jiangsu ប្រទេសចិន។ តារាសម្ដែងរូបនេះមានចំណង់ខ្លាំងលើឆាកតាំងពីកុមារភាព ហើយសម្រេចចិត្តរត់ចេញពីផ្ទះទៅចូលរួមក្រុមល្ខោន ដើម្បីរៀនសម្ដែង។នៅអាយុ ២២ ឆ្នាំតារាសម្តែងបានងាកមកសម្តែង។ លោកបានបន្សល់ទុកនូវការកត់សម្គាល់របស់ទស្សនិកជនជាច្រើនជំនាន់ជាមួយនឹងស្នាដៃដ៏ល្អទាំងក្នុងវិស័យភាពយន្ត និងទូរទស្សន៍។
ក្នុងអាជីពសិល្បៈតារាសម្ដែងរូបនេះបានដើរតួនាទីជាច្រើនក្នុងសិល្បៈ។ គាត់គឺជាសមាជិកនៃសមាគមសិល្បៈទូរទស្សន៍ សមាគមភាពយន្ត និងក៏ជាប្រធានសមាគមស្រាវជ្រាវ និងរិះគន់ភាពយន្តចិនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គូស្នេហ៍តារាចិន Lu Han និង Guan Xiaotong សង្ស័យថាបែកគ្នាមែនទែនហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


