ចរាចរណ៍
រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់
មនុស្សពីរនាក់បានស្លាប់ ខណៈ១៤នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដពីរគ្រឿងបុកគ្នានៅលើផ្លូវព្រលានយន្តហោះសៀមរាបអង្គរ។

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត លុចស៊ិស បុកជាមួយរថយន្តភីកអាប់ បណ្ដាលឲ្យស្លាប់ពីរនាក់ និងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣និង៤០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចលើផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ក្នុងភូមិសាស្ត្រឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ និងដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ៕
អត្ថបទ៖ ជុន កុសល


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ចរាចរណ៍៤៧ នាទីutes ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក