Connect with us

សន្តិសុខសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

បានផុស

នៅ

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកោះហៅលោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យចូលបំភ្លឺ ក្រោយរងការចោទប្រកាន់ថា បានជំរិតទារលុយពីប្រជាពលរដ្ឋចំនួន ៥០០ដុល្លារ សហរដ្ឋអាមេរិក ដែលជាអ្នករកស៊ីមុខរបរលក់ផលិតផលតាម​អន​ឡាញបន្តិចបន្តួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេងប៊ុកមួយចំនួន បានបង្ហោះផ្សព្វផ្សាយលើនៅបណ្ដាញសង្គម ហើយក៏បានការចែករំលែកយ៉ាងផុសផុលផងដែរ។

តាមសេចក្ដីបំភ្លឺរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥​នេះថា បន្ទាប់ពីបានពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានខាងលើ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការចាត់តាំងសមាសភាពក្រុមការងារដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលព័ត៌មាន និងបានធ្វើការកោះហៅលោកវរសេនីយ៍ទោ សាន សាធុកា ឋានៈ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកធ្វើការសាកសួរបំភ្លឺជុំវិញករណីខាងលើ ដើម្បីនាយកដ្ឋានមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តនីតិវិធីបន្ត។

បើតាមនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាពេលថ្មីៗកន្លងទៅនេះនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មួយចំនួន មានការបង្ហោះផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា “លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បីចិញ្ចឹមក្រពះចំនួន ៥០០ដុល្លារ សហរដ្ឋអាមេរិក។

បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយព័ត័មាននេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចែករំលែកព័ត៌មានជាបន្តបន្ទាប់ ហើយមានអ្នកខ្លះក៏បានចូលទៅបញ្ចេញមតិ (ខមិន) ថា ក្រុមខ្លួនក៏ធ្លាប់អស់ប្រាក់ដោយសារគាត់ដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ទឹកធ្លាក់ជ្រាវ ជាទីដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរសម្រាកលម្ហែកាយនារដូវកាលបៃតង

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព ​និង​កម្មករ​នៅ​កម្ពុជា ​ថ្កោល​ទោស​ក្រុម​ជ្រុលនិយម​នៅ​ជប៉ុន​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​វត្តមាន​នាយករដ្ឋមន្រ្តី​ខ្លួន​នៅ​បរទេស​

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ភាពចម្រូងចម្រាស់រវាងតុលាការពាណិជ្ជកម្ម និងរដ្ឋាបាលត្រាំ​បង្កភាពស្រពិចស្រពិលដល់វិនិយោគិន

Sokha Hotels

ព័ត៌មានពេញនិយម