ព័ត៌មានអន្ដរជាតិ
កិច្ចចរចានុយក្លេអ៊ែរជុំទីបួនរវាងអាមេរិក-អ៊ីរ៉ង់ ត្រូវបានពន្យារពេល
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការចរចានុយក្លេអ៊ែរជុំទីបួនរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលដំបូងឡើយគ្រោងធ្វើឡើងនៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២៥នៅទីក្រុងរ៉ូម ត្រូវបានពន្យារពេល។

រដ្ឋមន្ត្រីការបរទេសប្រទេសអូម៉ង់លោក Badr al-Busaidi ដែលកំពុងសម្រុះសម្រួលការពិភាក្សានោះ បានលើកឡើងពី«ហេតុផលខាងភស្តុភារ» សម្រាប់ការពន្យារពេលនេះ ដោយបញ្ជាក់ថា កាលបរិច្ឆេទថ្មីនឹងត្រូវបានប្រកាសនៅពេលដែលភាគីទាំងពីរបានព្រមព្រៀងគ្នាជាថ្មី។
ទោះជាយ៉ាងណា ការពន្យារពេលនេះ ត្រូវគេមើលឃើញថាកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអាមេរិក។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍ទី១ឧសភាថា កាលបរិច្ឆេទថ្មីនឹងត្រូវបានកំណត់«អាស្រ័យលើវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក» ដោយបន្ថែមថា៖ «ការដាក់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចានុយក្លេអ៊ែរគឺមិនជួយភាគីក្នុងការដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូតទេ»។
បញ្ហារវាងភាគីទាំងពីរកាន់តែស្មុគស្មាញ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១ខែឧសភាថា ប្រទេសណាដែលទិញប្រេង ឬផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្ម ដែលជាវិធានការជាពិសេសផ្តោតលើប្រទេសចិន ដែលជាអតិថិជនប្រេងចម្បងរបស់អ៊ីរ៉ង់។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមានការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth លើអ៊ីរ៉ង់ជុំវិញការគាំទ្ររបស់ខ្លួនចំពោះក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន។
សូមបញ្ជាក់ថា កិច្ចចរចានាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការស្ដារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA)។ កិច្ចចរចាបីជុំដំបូង នៅរដ្ឋធានីវីយែន ដូហា និងម៉ាស្កាត បានផ្តោតទៅលើកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ការដកទណ្ឌកម្ម និងកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយអធិការកិច្ចនុយក្លេអ៊ែរអន្តរជាតិ។ ខណៈមានការរីកចម្រើនខ្លះ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការធ្វើឲ្យកិច្ចចរចាជាប់គាំង។
អ៊ីរ៉ង់ទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានលក្ខណៈសន្តិភាព និងស្វែងរកការដកទណ្ឌកម្មដែលដឹកនាំដោយអាមេរិក ដែលបានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះ។ យ៉ាងណាមិញ អាមេរិកកំពុងស្នើឲ្យអ៊ីរ៉ង់អនុវត្តច្បាប់តឹងរ៉ឹងលើកម្មវិធីនុយក្លេអ៊ែរ ហើយបង្ហាញឲ្យពិភពលោកមើលឃើញថា ខ្លួនមិនព្យាយាមបង្កើតអាវុធនុយក្លេអ៊ែរនោះឡើយ៕
ដោយ៖ ឈាង
ចុចអាន៖ ប្រទេសចំនួនបី គំរាមដាក់ទណ្ឌកម្ម បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បរាជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


