ចរាចរណ៍
សង្ស័យបើកម៉ូតូលឿន ខណៈដល់ផ្លូវបំបែកជាបួនជ្រុលបុករថយន្ត ១ គ្រឿង ស្លាប់ភ្លាមៗ នៅនឹងកន្លែង
បុរសម្នាក់ ទើបចេញមកពីកន្លែងហូបចុក សង្ស័យបើកម៉ូតូលឿន ខណៈមកដល់ផ្លូវបំបែកជាបួនជ្រុលទៅបុកពេញទំហឹងជាមួយរថយន្ត ១ គ្រឿងទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកឯរថយន្តបានបើកចេញពីកន្លែងកើតហេតុ រួចទុករថយន្តចោលរត់បាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ១៨២ កែង ២១១ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

តាមប្រភពពីមិត្តភ័ក្ដិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបាននាំគ្នាមកហូបចុកនៅមុខផ្សារអូរឫស្សី លុះដល់ពេលស្រវឹងតិចៗ ផង ជនរងគ្រោះក៏បានសុំចេញទៅមុន។ ក្នុងនោះ គាត់(មិត្តភ័ក្ដិជនរងគ្រោះ) បានជិះមកតាមក្រោយ ក៏ឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ដោយឡែកបើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក Honda Dream c125 ពាក់ផ្លាកលេខ កណ្ដាល 1AU-2208 តាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្ត ព្រុស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-8230 តាមបណ្ដោយផ្លូវ ២១១ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកម៉ូតូ រួមទាំងរថយន្ត រក្សាទុក និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


