Connect with us

សេចក្ដីជូនដំណឹង

Western International School ប្រកាសបើកកម្មវិធីចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ដែលផ្តោតសំខាន់លើការអភិវឌ្ឍអាជីព

បានផុស

នៅ

THINK BIG –ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលាវេស្ទើនអន្តរជាតិ សូមប្រកាសយុទ្ធនាការចុះឈ្មោះចូលរៀនថ្មី ក្រោមពាក្យស្លោក “THINK BIG –ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ” ដើម្បីជំរុញមហិច្ឆតា បង្កើនសក្តានុពល និងបើកផ្លូវឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ។ សាលាវេស្ទើនអន្តរជាតិលើកទឹកចិត្តសិស្ស ឱ្យគិតឆ្ពោះលើសពីធម្មតា និងដាក់គោលដៅទៅលើអាជីពដ៏អស្ចារ្យ។ យុទ្ធនាការនេះមិនមែនគ្រាន់តែជា ការចុះឈ្មោះចូលរៀននោះទេ ប៉ុន្តែវាជាសារអំពាវនាវដែលរំលឹកដល់មាតាបិតា អ្នកអាណាព្យាបាលថា អនាគតរបស់់បុត្រធីតាពួកគាត់គឺគ្មានដែនកំណត់ ​ហើយការចូលរួមជាមួយយើងថ្ងៃនេះ សិស្សានុសិស្ស នឹងត្រូវបានផ្តល់ដោយជំនាញនិងឱកាសដើម្បីសម្រេចក្តីស្រមៃដ៏ធំអស្ចារ្យ។ តាមរយៈព្រឹត្តិការណ៍សំខាន់ៗ និងបទពិសោធន៍ជាក់ស្តែង យើងមានបំណងឱ្យសិស្សានុសិស្សចេះបណ្តុះ នូវស្មារតីក្លាហាន និងជួយតម្រង់ទិសពួកគាត់ឱ្យក្លាយជាអ្នកដឹកនាំរួចជាស្រេចសម្រាប់អនាគត។

នៅ​ សាលាវេស្ទើនអន្តរជាតិ យើងជឿជាក់ថា ជោគជ័យនាពេលអនាគត នឹងទទួលបាន ប្រសិនបើ សិស្សបានកំណត់គោលដៅត្រឹមត្រូវ និងមានក្តី ស្រមៃខ្ពស់​​​។ យុទ្ធនាការរបស់យើងមិនត្រឹមតែជា ការដើរទស្សនានៅក្នុងបរិវេណសាលាប៉ុណ្ណោះទេ តែជាការជំរុញសិស្ស និងអាណាព្យាបាលឱ្យមានចក្ខុ វិស័យវែងឆ្ងាញ និងគំនិតច្នៃប្រឌិតលើអ្វីដែលពួកគេ អាចសម្រេចបាន។ យុទ្ធនាការនេះគឺជាការផ្ដល់នូវបទពិសោធន៍ ដល់អាណាព្យាបាលអំពីវិធីនៃការលើកទឹកចិត្តបុត្រធីតាឱ្យ ហ៊ានស្រមៃនៅក្នុងអាជីពការងារនាថ្ងៃខាងមុខ ព្រមទាំងបង្ហាញពួកគាត់ពីរបៀបដែលសាលាវេស្ទើន អន្តរជាតិបណ្តុះសិស្សានុសិស្សឱ្យទៅដល់គោលដៅទាំងនោះផងដែរ។

ការចាប់ផ្តើមចុះឈ្មោះចូលរៀន៖ បំផុសក្តីសុបិនចាប់ពីថ្ងៃដំបូង

យុទ្ធនាការ “THINK BIG – ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ” ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងជំរុញទឹកចិត្ត ដែលខុសពីទម្លាប់នៃការដើរទស្សនាក្នុងបរិវេណ សាលា និងការផ្តល់ព័ត៌មានបែបធម្មតា។ យុទ្ធនាការនេះ នឹងជួយឱ្យ សិស្សានុសិស្ស និងអាណាព្យាបាល ឃើញកាន់តែច្បាស់នូវអនាគតដ៏ភ្លឺចែងចាំង។

យុទ្ធនាការនេះមានមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៣៖

ថ្ងៃនៃអាជីព៖ នឹងបើកឱកាសឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ស៊ីជម្រៅអំពីជម្រើស អាជីពផ្សេងៗនាពេលអនាគត តាមរយៈស្តង់ជាច្រើន សកម្មភាពអនុវត្តផ្ទាល់ និងកម្មវិធី ណែនាំពីអ្នកជំនាញ។ មិនថាក្តីសុបិន្តរបស់បុត្រធីតាលោកអ្នកចង់ក្លាយជា វេជ្ជបណ្ឌិត សិល្បករ សហគ្រិន អ្នកវិទ្យាសាស្ត្រ ឬវិជ្ជាជីវៈណាមួយផ្សេងទៀតនោះទេ ថ្ងៃនៃអាជីពនឹងជួយពង្រឹង ក្តីស្រមៃ និងគូសបង្ហាញទិសដៅនៃមហិច្ឆតាទាំងនោះនៅក្នុងបរិបទជាក់ស្តែង។

ការបើកសាខាថ្មី៖ មាតាបិតា អ្នកអាណាព្យាបាលនឹងត្រូវស្វាគមន៍យ៉ាងកក់ក្តៅមក ទស្សនាជុំវិញបរិវេណសាលា និងទទួលបានបទពិសោធន៍នៃសកម្មភាពផ្សេងៗដូចជា ការជួបសំណេះសំណាលជាមួយគ្រូបង្រៀន ការដើរទស្សនាគ្រឿងបរិក្ខារសាលា ដែលមានដូចជា បន្ទប់រៀនទំនើប បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ បណ្ណាល័យ ។ល។

Career Live Museum៖ នេះគឺជាលក្ខណៈពិសេសប្លែកមួយ នៅក្នុងយុទ្ធនាការ មួយនេះ ដែលមានការតាំងពិពណ៌រស់រវើក ដោយសិស្សានុសិស្សនឹងស្លៀកពាក់ឯកសណ្ឋាននៃអាជីព ផ្សេងៗគ្នាដូចជា វេជ្ជបណ្ឌិត គ្រូបង្រៀន វិស្វករ អ្នកបើកយន្តហោះ  អ្នកវិទ្យាសាស្រ្ត។ល។ ពួកគេនឹងចែករំលែកភាពរីករាយរបស់ពួកគេ ព្រមទាំងផ្តល់នូវព័ត៌មាន និងធ្វើបទបង្ហាញខ្លីៗ ពីការរៀនសូត្រ ទេពកោសល្យ ការច្នៃប្រឌិត ផ្សេងៗទៅកាន់អ្នកទស្សនាផងដែរ។

ហេតុអ្វីបានជា “THINK BIG” ជារឿងសំខាន់

ពីព្រោះអនាគតគឺគ្មានដែនកំណត់ ហើយ សាលាវេស្ទើនអន្តរជាតិ នៅទីនេះ ដើម្បីជួយ សិស្សឱ្យឈានជើងលើសពីដែនកំណត់។ សាលាវេស្ទើនអន្តរជាតិ ជឿជាក់ថាការរតម្រង់ទិស សិស្ស​ឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត ចាប់ផ្តើមពីការផ្តល់ចំណេះវិជ្ជាដ៏មានគុណភាព បង្រៀនសិស្សឱ្យចេះកំណត់គោលដៅ និងចក្ខុវិស័យច្បាស់លាស់ មានភាពរឹងមាំ ព្រមទាំងជឿជាក់លើសមត្ថភាពខ្លួនឯងផងដែរ ។

អត្ថប្រយោជន៍ពិតជាជាក់ស្តែង

បរិក្ខារទំនើប៖ បន្ទប់សិក្សាធំទូលាយ ទំនើប ដែលបំពាក់ដោយ ​ smart boards, projectors, computers ដែលសាកសមទៅនឹងការសិក្សាតាមបែបឌីជីថល។

កម្មវិធីពីរភាសា (ខ្មែរ និងអង់គ្លេស)៖ បណ្តុះសមត្ថភាពសិស្សឱ្យស្ទាត់ជំនាញទាំងភាសាខ្មែរ និងភាសាអង់គ្លេសសម្រាប់ការប្រើប្រាស់ក្នុងអាជីពនាពេលអនាគត។

គ្រូបង្រៀនមានបទពិសោធន៍៖ បង្ហាត់បង្រៀនដោយគ្រូដែលមានបទពិសោធន៍ និងប្រកបដោយវិជ្ជាជីវៈ។

បរិយាកាសសិក្សា៖ បរិវេណសាលាធំ ទូលាយមានសុវត្ថិភាព​​ ស្អាត អនាម័យ និងមានផាសុកភាពសម្រាប់សិស្សានុសិស្ស។ 

សាលាវេស្ទើនអន្តរជាតិ​ បានធ្វើឱ្យអាណាព្យាបាលគ្រប់រូបមានអារម្មណ៍ថា ពួកគាត់ត្រូវបានយល់ និងទទួលបានគំនិតថ្មីៗ តាមរយៈការអនុវត្តជាក់ស្តែង ការចូលរួមយ៉ាងសកម្ម ដែលជាសកម្មភាពបង្ហាញពីការគិតគូរដល់អនាគតបុត្រធីតារបស់ពួកគាត់។

សាលាវេស្ទើនអន្តរជាតិ​ ប្រើប្រាស់រូបភាពដ៏ទាក់ទាញ ការសន្ទនាគ្នាដោយផ្ទាល់ និងកម្មវិធីប្លែកៗទាក់ទងនឹងអាជីពការងារ ដើម្បីធ្វើឱ្យគ្រប់ក្រុមគ្រួសារមានការភ្ញាក់ផ្អើល រំភើប ហើយយល់ច្បាស់ពីអ្វីដែលពួកគេបានឃើញ និងបានឮ។

សូមកុំឱ្យខកខាន!

ចូលរួមជាមួយយើងនៅក្នុងព្រឹត្តិការណ៍បើកសាខា (Open Campus) និង ថ្ងៃនៃអាជីពការងារ (Career Day) ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ! ជួបជាមួយក្រុមការងារយើងខ្ញុំ ទស្សនាជុំវិញបរិវេណសាលា និងចាប់ផ្តើមជំហានដំបូងនៃអនាគតដ៏ភ្លឺស្វាង។

ចុះឈ្មោះពេលនេះ​ ឬទាក់ទងមកកាន់យើងសម្រាប់ព័ត៌មានន្ថែម​៖

កាលបរិច្ឆេទម៉ោងទីតាំងតេលេក្រាម

10 – 12 ​ កក្កដា​ 2025

8:00 – 12:00PM
សាខាចាក់អង្រែ
ផ្ទះលេខ៦៥០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
https://t.me/+85578672071 

10 – 12 ​ កក្កដា​ 2025

8:00 – 12:00PM
សាខាវាលស្បូវ
ផ្ទះលេខ១A  ផ្លូវជាតិលេខ១, សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ
https://t.me/+85578672060

ទទួលចុះឈ្មោះកុមារចាប់ ពីអាយុពីរឆ្នាំកន្លះឡើងទៅ ចាប់ពីថ្ងៃទី​ ១៦ ឧសភា ២០២៥ ពីថ្នាក់មត្តេយ្យសិក្សាកម្រិតទាប រហូតដល់ ថ្នាក់ទី១២ (Nursery to G12)។ លោកអ្នកអាចអញ្ចើញ ទៅកាន់សាខាណាមួយជិតអ្នក បំផុត ឬទំនាក់ទំនងតាមទូរស័ព្ទទៅកាន់សាខាដែលមានដូច ខាងក្រោម៖

សម្រាប់ព័ត៌មានលម្អិតបន្ថែម និងដើម្បីចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះសូមចុចនៅលើ តំណរភ្ជាប់មួយនេះ : https://t.me/WIStelegr  ឬ ទូរស័ព្ទ 092388309 ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១៨ ម៉ោង មុន

Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចរាចរណ៍១៥ ម៉ោង មុន

Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L

ចរាចរណ៍២១ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ចរាចរណ៍១៩ ម៉ោង មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ចរាចរណ៍៣ ម៉ោង មុន

នគរបាលរាជធានី កំពុងកសាងសំណុំរឿងករណី​បុករះបង្កឡើងដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង បញ្ជូនទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម