ព័ត៌មានជាតិ
សម្ដេចធិបតី ថា កំពង់ឆ្នាំងជាខេត្តគោលដៅថ្មីនៃបណ្ដុំរោងចក្រ ខណៈកំពុងខ្វះកម្លាំងពលកម្ម
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីការអភិវឌ្ឍដ៏រីកចម្រើនរបស់ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នខេត្តនេះ បានក្លាយជាគោលដៅថ្មីនៃបណ្ដុំរោងចក្រឧស្សាហកម្ម ខណៈសម្ដេច ក៏បានអះអាងពីកង្វះកម្លាំងពលកម្មបម្រើឱ្យវិស័យឧស្សាហកម្មកាត់ដេរនៅក្នុងខេត្តកំពង់ឆ្នាំង។

ការអះអាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥។
ពីវេទិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលមុន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺជាខេត្តមកហួសទៅហួស ដោយនៅចន្លោះរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ តែពេលនេះ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង លែងទៅហួសមកហួសទៀតហើយ តែជាគោលដៅថ្មីនៃការវិនិយោគ។

បើតាមសម្ដេចធិបតី នាយករដ្ឋមន្ត្រី កំពង់ឆ្នាំង ភ្ជាប់ជាមួយពោធិ៍សាត់ បានក្លាយជាខេត្តដ៏មានសក្តានុពល ដោយអ្នកវិនិយោគកំពុងចាប់ផ្ដើមបង្វែរការវិនិយោគមកខេត្តទាំងពីរនេះវិញ ពិសេសនោះ គឺការបើករោងចក្រកាត់ដេរក្នុងវិស័យវាយនភណ្ឌតែម្ដង។ សម្ដេចធិបតី បានគូសបញ្ជាក់ថា តាមការរាយការណ៍របស់អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ គឺឥលូវនេះនៅខេត្តកំពង់ឆ្នាំង កំពុងខ្វះកម្លាំងពលកម្មដែរ ខណៈរោងចក្របើកនៅទីនោះត្រូវការកម្លាំងពលកម្មជាង ៦ម៉ឺននាក់ ហើយអាចនឹងរីកបន្ថែមប្រមាណ ២ម៉ឺននាក់ទៀត។
សម្ដេចធិបតី ក៏បានលើកឡើងពីសក្តានុពលផ្លូវជាតិលេខ១០ និងផ្លូវដែក ដែលជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏មានសារៈសំខាន់នៅច្រករបៀងភាគខាងលិចប្រទេសនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


