ព័ត៌មានអន្ដរជាតិ
ចិនទម្លាក់អត្រាការប្រាក់សំខាន់ៗ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងបរិបទពន្ធ
ធនាគារកណ្ដាលនៃប្រទេសចិននាថ្ងៃអង្គារនេះ បានប្រកាសកាត់អត្រាការប្រាក់សំខាន់ ដើម្បីជំរុញសេដ្ឋកិច្ច ដែលកំពុងរងនូវការគំរាមកំហែងពីសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ថែមពីលើបញ្ហាដែលមានស្រាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការកាត់បន្ថយអត្រាការប្រាក់ ដែលធ្វើលើកដំបូងរាប់តាំងពីខែតុលាឆ្នាំមុននេះ មានបំណងដើម្បីជំរុញការប្រើប្រាស់ និងបង្កើនការផ្ដល់ប្រាក់កម្ចីក្នុងសេដ្ឋកិច្ចផុយស្រួយ ខណៈការពារប្រាក់ចំណេញដែលកំពុងធ្លាក់ចុះ របស់ធនាគារផ្ដល់ប្រាក់កម្ចីពាណិជ្ជ ។
ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលរបស់ប្រទេស បានប្រកាសថា អត្រាការប្រាក់សម្រាប់កម្ចីរយៈពេលមួយឆ្នាំ(LPR) ត្រូវបានបញ្ចុះប្រមាណ ១០ ពិន្ទុ ពី ៣,១០ ភាគរយ មកនៅត្រឹម ៣ភាគរយ។ ចំណែកឯអត្រាការប្រាក់សម្រាប់កម្ចីរយៈពេល៥ឆ្នាំវិញ ត្រូវបានបញ្ចុះ ១០ ពិន្ទុ ដូចគ្នា មកនៅត្រឹម ៣,៥ ភាគរយ។
ការប្រកាសចុងក្រោយរបស់ PBOC ធ្វើឡើងបន្ទាប់ពីធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន ធនាគារកសិកម្មនៃប្រទេសចិន ធនាគារសំណង់ចិន និងធនាគារនៃប្រទេសចិន បានកាត់បន្ថយអត្រាប្រាក់បញ្ញើពី ៥-២៥ ពិន្ទុ (០,០៥ ភាគរយ-០,២៥ ភាគរយ) សម្រាប់រយៈពេលពេលដាក់ប្រាក់ជាក់លាក់។ នេះបើយោងតាមអត្រាដែលបានបង្ហាញនៅលើកម្មវិធីទូរស័ព្ទរបស់ធនាគារ។

ការកាត់បន្ថយអត្រាការប្រាក់នេះ គឺជាផ្នែកមួយនៃកញ្ចប់វិធានការរបស់ទេសាភិបាល PBOC និងនិយតករហិរញ្ញវត្ថុផ្សេងទៀត មុនពេលកិច្ចចរចាពន្ធរវាងចិន និងសហរដ្ឋអាមេរិក ធ្វើឡើងនៅដើមខែនេះ ដែលនាំឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម។
ធនាគារវិនិយោគសកល កំពុងបង្កើនការព្យាកររបស់ពីកំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំនេះជាថ្មី ក្រោយចិន និងអាមេរិក យល់ព្រមគ្នាលើការផ្អាកអនុវត្តពន្ធខ្ពស់កប់ពពករយៈពេល ៩០ ថ្ងៃ ទោះបីជាភាពមិនប្រាកដប្រជានៃការចរចានៅតែបន្តក៏ដោយ។
គេមើលឃើញថា កន្លងមកចិនបានប្ដេជ្ញាជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុក ចំពេលដែលសេដ្ឋកិច្ចរបស់ខ្លួនទ្រុឌទ្រោមដោយកម្សោយតម្រូវការ និងវិបត្តិអចលនទ្រព្យ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


