ចរាចរណ៍
បុរសម្នាក់ បើករថយន្តបុកកង់បីឥណ្ឌាពីក្រោយ រួចព្យាយាមរត់គេចពីកន្លែងកើតហេតុ
បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកកង់បីឥណ្ឌាពីក្រោយ បណ្ដាលឲ្យមានអ្នករងរបួស ភ្លាមៗ អ្នកបើកបរព្យាយាមបើករត់គេចដល់ផ្លូវកម្ពុជាក្រោម ត្រូវប្រជាពលរដ្ឋឃាត់បាន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត ១ គ្រឿង ម៉ាក LEXUS RX400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-3186 ជិះតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចមកកើត ខណៈមកដល់កន្លែងកើតហេតុត្រង់ចំណុចម្ដុំវត្តមហាមន្ត្រី បានបុកកង់បីឥណ្ឌា ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AC-3887 កំពុងឈប់រង់ចាំភ្លើងស្តុបពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររងរបួស ភ្លាមៗ នោះ ភាគីខាងរថយន្តបានបន្ថែមល្បឿនជិះចេញពីកន្លែងកើតហេតុ ហើយបើករត់រហូតដល់ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបឃាត់បាន។

ក្រោយពេលឃាត់បាន សមត្ថកិច្ចខណ្ឌបឹងកេងកង បានយកទៅកន្លែងកើតហេតុវិញ ដើម្បធ្វើការដោះស្រាយ និងបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង



-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
កីឡា៥ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក