កីឡា
SEA Games 2025 ប្រទេសថៃ ប្រើប្រាស់ ខេត្ត-ក្រុង ចំនួន៣ សម្រាប់ប្រកួតលើ ៥០ប្រភេទកីឡា
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬ ហៅថា ស៊ីហ្គេម (SEA Gamges) នៅលើកទី៣៣ ឆ្នាំ២០២៥ នេះប្រទេសថៃគឺជាម្ចាស់ផ្ទះរៀបចំបន្តពីកម្ពុជាដែលបានធ្វើរួចហើយកាលពីឆ្នាំ២០២៣។ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៥ នេះប្រទេសថៃ នឹងប្រើប្រាស់ ខេត្ត-ក្រុម ចំនួន៣ដើម្បីរៀបចំការប្រកួតទាំង ៥០ប្រភេទកីឡានោះ។

និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣៣
ទី១ ទីក្រុងបាងកក
ទីក្រុងធំរបស់ប្រទេសថៃមួយនេះនឹងរៀបចំការប្រកួតលើ ៣៤ប្រភេទកីឡាផ្លូវការ និង ២ប្រភេទកីឡាសម្ដែង សរុប៣៦ប្រភេទ និងប្រើប្រាស់ទីតាំងចំនួន ២៨កន្លែងផ្សេងគ្នា។
ទី២ ខេត្តឈុនប៊ូរី
ខេត្តនេះនឹងត្រូវរៀបចំការប្រកួតលើ ១៧ប្រភេទកីឡាផ្លូវការ និង ១ប្រភេទកីឡាសម្ដែង សរុប១៨ប្រភេទ និងត្រូវប្រកួតនៅទីតាំងចំនួន ១៣កន្លែងផ្សេងគ្នា។
ទី៣ ខេត្តសុងក្លា
ខេត្តនេះនឹងត្រូវរៀបចំការប្រកួតលើ ៩ប្រភេទកីឡាផ្លូវការ និងត្រូវប្រើប្រាស់ទីតាំងចំនួន ៨កន្លែងផ្សេងគ្នា។

រូបភាពក្រុងបាងកក
បញ្ជាក់ដែរថា ចំពោះកម្មវិធីផ្លូវការប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩-២០ ខែធ្នូ ឆ្នាំ២០២៥។ ចំណែកពិធីបើកការប្រកួតនឹងធ្វើនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រារឰឡើងនៅមុខព្រះបរមរាជវាំង នៃទីក្រុងបាងកក។ ពិធីបិទការប្រកួតវិញនឹងធ្វើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ប្រារឰឡើងនៅក្នុងពហុកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក។ កម្ពុជានឹងបញ្ជូន ៤០ប្រភេទកីឡាដើម្បីចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ប្រទេសថៃ៕

រូបភាពខេត្តឈុនប៊ុរី

រូបភាពខេត្តសុងក្លា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


