ចរាចរណ៍
ស្លាប់មនុស្ស ០១ នាក់ លើផ្លូវ ៦០ ម៉ែត្រ ក្រោយរថយន្ត ០១ គ្រឿង បើកកៀរ រួចរត់គេចខ្លួន
បុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាក កៀរ បណ្តាលឲ្យបោកក្បាលអូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ នៅលើផ្លូវ ៦០ ម៉ែត្រ។

គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥ នាទីយប់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុឮសំឡេងដួលម៉ូតូយ៉ាងខ្លាំង នៅក្បែរកន្លែងគាត់កំពុងសម្រាក។ ខណៈនោះ គាត់ក៏ស្ទុះរត់ចេញមកមើល បានប្រទះឃើញ បុរសម្នាក់ បានដួលបោកក្បាល អូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ HONDA CLICK ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-0858 ត្រូវរថយន្ដមិនចាំម៉ាក ០១ គ្រឿង បើកកៀរ។ ស្របពេលនោះដែរ រថយន្ដបង្ក បានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន រួចស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយ តាមនីតិវិធីច្បាប់។ រីឯសព ត្រូវបាននគរបាលជំនាញប្រគល់ជូនគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ ៖ រដ្ឋា

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក