ចរាចរណ៍
ក្រោយរាំងភ្លៀង យប់មិញរថយន្ដពីរគ្រឿងបើកបុករបាំងថ្មចែកទ្រូងផ្លូវពីរគោលដៅផ្សេងគ្នា
បន្ទាប់ពីមានភ្លៀងបានធ្លាក់យ៉ាងជោគជាំនៅទូទាំងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៥ឧសភា ធ្វើឲ្យផ្លូវមួយចំនួនមានភាពរអិលដែលជាហេតុងាយបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍។ ស្ថានភាពផ្លូរអិលនេះបានធ្វើឲ្យរថយន្ដចំនួនពីរគ្រឿងបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពីរគោលដៅផ្សេងគ្នាត្រឹមរយៈពេលមួយម៉ោងប៉ុណ្ណោះ។

ករណីទី០១ កើតឡើងកាលពីវេលាម៉ោង ០៩និង០៥នាទីយប់ ក្នុងតំបន់កោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ ដោយបុរសម្នាក់បានបេីករថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា SIVENG77 បើកតាមបណ្ដោយផ្លូវ កោះនរា ក្នុងទិសដៅ ពីកេីតទៅលិច បានរអិលរេចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ។ និងករណីទី០២ នៅវេលាម៉ោង ១០និង៥០នាទី ក្នុងបរិវេណកោះពេជ្រ ក្នុងខណ្ឌចំការមន មានបុរសម្នាក់បេីករថយន្ត Mazda ពណ៌ ប្រផេះក្រម៉ៅ ពាក់ស្លាកលេខភ្នំពេញ 2BV-7455 តាមបណ្ដោយផ្លូវ កោះពេជ្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើត រេចង្កូតបុកថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ។

ក្រោយកេីតហេតុ ការិយាល័យចរាចរណ៍ផ្លូវគោកបានធ្វេីការវាស់វែងយករថយន្តទាំង០២គ្រឿង ទៅរក្សាទុក ដេីម្បីរងចាំដោះស្រាយ ពេលក្រោយ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងក្រោមរូបភាពដូចជា មិនគោរពភ្លើងស្តុប បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែងគ្នា បើកបរខ្វះការប្រុងប្រយ័ត្នពេលមានភ្លៀង ជាពិសេសផ្លូវបំបែកជាបួនតែម្តង តែងកើតមានជារឿយៗ។ ដូច្នេះហើយ នៅពេលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅទីជិតឆ្ងាយ សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ អាចកើតឡើងគ្រប់ពេល ប្រសិនធ្វេសប្រហែសតែមួយវិនាទី គឺប្រឈមនឹងបាត់បង់អាយុជីវិតជាក់ជាពុំខាន៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


