ព័ត៌មានអន្ដរជាតិ
ចិនអាចទិញយន្តហោះ Airbus រាប់រយគ្រឿង ខណៈភាពតានតឹងជាមួយអាមេរិកបន្ត
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិនកំពុងពិចារណាលើការបញ្ជាទិញយន្តហោះ Airbus រាប់រយគ្រឿងយ៉ាងឆាប់បំផុតនៅខែក្រោយ នៅពេលក្រុមមេដឹកនាំអឺរ៉ុបនឹងធ្វើដំណើរទៅកាន់ចិន ដើម្បីអបអរសាទរចំណងមិត្តភាពរយៈពេលវែងរវាងភាគីទាំង២។

Bloomberg បានស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះផ្សេងៗគ្នា ដែលនិយាយថា ការពិភាក្សាកំពុងដំណើរការជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន អំពីទំហំនៃលទ្ធភាពនៃការបញ្ជាទិញ។ កិច្ចព្រមព្រៀង អាចពាក់ព័ន្ធនឹងការទិញយន្តហោះ ៣០០ គ្រឿង ទាំងប្រភេទយន្តហោះមួយតួដើរតូចចង្អៀត និងតួធំទូលាយ។ ប៉ុន្តែប្រភពមួយរូបក្នុងចំណោមនោះ បាននិយាយថា ការបញ្ជាទិញអាចមានចន្លោះពី ២០០ គ្រឿង ទៅ ៥០០ គ្រឿង ច្រើនបំផុត។
យ៉ាងណាមិញ ក្រុមប្រភពដដែលបានលើកឡើងថា ការចរចាកំពុងបន្ត ហើយអាចនឹងមិនត្រូវគ្នា ឬប្រើពេលយូរមុនពេលសម្រេចបានការព្រមព្រៀងគ្នា។
ជុំវិញបញ្ហានេះ ក្រុមហ៊ុនផលិតយន្តហោះបារាំង Airbus បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ខណៈតំណាងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ក៏មិនបាននិយាយយ៉ាងណាដែរ។
គួរគូសបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz អាចនឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែកក្កដា ដើម្បីប្រារព្ធខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងចិន និងសហភាពអឺរ៉ុប។

បារាំង និងអាល្លឺម៉ង់ គឺជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងក្រុមហ៊ុន Airbus ហើយកិច្ចព្រមព្រៀងដ៏ធំណាមួយរវាងចិន និងក្រុមហ៊ុននេះ អាចជាសារទៅកាន់សហរដ្ឋអាមេរិក ដែលកំពុងបន្តមានភាពតានតឹងពាណិជ្ជកម្មជាមួយចិន ជាពិសេសជុំវិញសង្រ្គាមពន្ធគយ។
សហរដ្ឋអាមេរិកអាមេរិក មានក្រុមហ៊ុន Boeing ដែលជាគូប្រជែងរបស់ Airbus។ ប្រសិនបើកិច្ចព្រមព្រៀង Airbus និងចិន សម្រេចឡើង នោះនឹងផ្ដល់ប្រយោជន៍កាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនអឺរ៉ុបមួយនេះ ចំពេលដែល Boeing ប្រឈមមុខនឹងបញ្ហាផ្សេងៗនៅចិនរួចទៅហើយ។
កាលពីឆ្នាំ ២០១៩ ចិនបានផ្អាកការហោះហើរយន្តហោះ Boeing ម៉ាក 737 Max បន្ទាប់ពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចំនួន២ ខណៈបញ្ហាមួយទៀត គឺពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មដែលកំពុងបន្ត ទាំងជាមួយរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន និងរដ្ឋបាល ត្រាំ។ ការណ៍នេះ កាន់តែជំរុញឱ្យចិន ងាកទៅរកការផ្គត់ផ្គង់យន្តហោះពី Airbus៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


